ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨​ខែ​ដើមឆ្នាំ​ទុន​វិយោគ​ក្នុង​វិស័យ​សំណង់​បាន​ទឹកប្រាក់​ជិត​៦​​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ចិន​នាំមុខ​កូរ៉េ​និង​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ នៅ​ទូ​ទាំង​ប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ៦លាន​ដុល្លារ​អា​មេ​រិ​ក​មាន​គម្រោង​វិនិយោគ​ប្រមាណ​ជាង ៣ពាន់​គម្រោង នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង ១២​លាន​មែ​ត្រ​កា​រ៉េ ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​ស្ថិតិ…

​រាជធានី​ភ្នំពេញ​៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ នៅ​ទូ​ទាំង​ប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ៦លាន​ដុល្លារ​អា​មេ​រិ​ក​មាន​គម្រោង​វិនិយោគ​ប្រមាណ​ជាង ៣ពាន់​គម្រោង នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង ១២​លាន​មែ​ត្រ​កា​រ៉េ ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​ស្ថិតិ និង​វិភាគ​សេដ្ឋកិច្ច នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​ថ្មី​ៗ​នេះ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ គិត​មក​ដល់​ត្រឹម ខែសីហា ឆ្នាំ​២០១៩ នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អនុញ្ញាត​លើ​សំណើសុំ​សាងសង់​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​ប្រមាណ ៣.១៧៥ គម្រោង ក្នុង​នោះ​មាន​តម្លៃ​នៃ​ទំហំ​វិនិយោគ​នៅ​លើ​វិស័យ​នេះ​សរុប ៥.៩៨៦ លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​វិនិយោគ​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង ១២ លាន​ម៉ែត្រការ៉េ ។

បើ​តាម​របាយការណ៍ ក្នុង​នោះ​សំណើរ​សុំ​សាងសង់​មាន​៖ សំណង់​សាធារណៈ​មាន​ប្រមាណ ៥៦ គម្រោង​, ការ​ប្រើប្រាស់​ថវិការ​រាជរដ្ឋាភិបាល​មាន ១៨ គម្រោង​, ថវិការ​វិស័យ​ឯកជន ៣៦ គម្រោង​, ការ​សាងសង់​លំនៅ​ឋាន និង​ភូមិ​គ្រឹះ​ជាង ២ ពាន់​គម្រោង​, សំណង់​ឧស្សាហកម្ម ១៣៨ គម្រោង​, សំណង់​ពាណិជ្ជកម្ម ១៧៦ គម្រោង​, សំណង់​ទេសចរ ៨២ គម្រោង និង​សំណង់​ផ្សេង​ៗ​ទៀត​មាន​ចំនួន ១៨​គម្រោង ។ ចំណែក​ពាក់ព័ន្ធ​ផ្ទៃក្រឡា ដែល​ផ្តល់​ការ​អនុម័ត​ដោយ​មន្ទីរ មាន​ចំនួន ជាង ១​លាន ៧​សែន​ម៉ែត្រការ៉េ និង​ការ​ផ្តល់​ដោយ​ក្រសួង​មាន​ចំនួន​ជាង ១០​លាន​ម៉ែត្រការ៉េ ។

​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០០៧ គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​លើ​វិស័យ​សំណង់​មាន​តែ​៣.២០០​លាន​ដុល្លារ​អា​មេ
រិ​ក តែ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​២០១១ ឡើង​ដល់​១.២២៦​លា​នុ​ដ​ល្លា​រអា​មេ​រិ​ក ។ រហូត​ដល់​ឆ្នាំ ២០១២​ដល់​២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុ​ក​ឡើង​រហូត​ដល់​៥.៧៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​នៅ​ក្នុង​វិស័យ​សំណង់​ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ​មាន ២.៨៦៥​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី​១, លេខ​២​ប្រទេស​កូរ៉េ​មាន​១.៦៥០​លាន​ដុល្លារ និង​ជប៉ុន​មាន​៣៨២​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នេះ គឺ​យើង​បាន​បើក​ច្រក​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ​ទាំំ​ង​អស់​ដែល​បាន​ចូល​មក​វិនិយោគ​ជាង​១៣​ប្រទេស​»​។

ទន្ទឹម​នឹង​វិស័យ​សំណង់​មានកា​រីក​ចម្រើន​និង​ចៀសវាង​កុំ​ហុ​ស​ឆ្គង​ធ្លាប់​កើត​មាន​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​កន្លង​មក លោក ជា​សុ​ផា​រ៉ា មាន​ប្រសាសន៍​ថា គ្រប់ការ​សាងសង់ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​វិនិយោគិន ត្រូវ​រក​ក្រុមហ៊ុន​ដៃគូ​សាងសង់​ត្រូវ​មាន​វិជ្ជាជីវៈ​លើ​វិស័យ​សំណង់​, ត្រូវ​មាន​ក្រុមហ៊ុន​បាន​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ធានា​ឱ្យ​សំណង់​នេះ​បាន​អនុវត្ត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​។​ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ទាំងអស់​សាងសង់​ត្រូវ​តែ​មាន​ក្រុមហ៊ុន​ត្រួតពិនិត្យ​ដឹកនាំ​ការ​សាងសង់​ពី​ដើម​ដល់​ចប់ មាន​ក្រុមហ៊ុន​ធំ ក្រុមហ៊ុន​ធ​ម្យ​ម និង​ក្រុមហ៊ុន​តូច​ត្រូវ​តែ​មាន​។ នេះ​គឺជា​លក្ខខណ្ឌ​នៃ​ការ​គ្រប់​សំណង់​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ