ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សាកសពថៅកែ​ឡឥដ្ឋ​នៅស្រុកសន្ទុក​ សង្ស័យ​ជាករណីឃាតក.ម្ម

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ​៖ សាកសពបុរសម្នាក់ ​បានត្រូវអ្នកភូមិ​ប្រទះឃើញ​អណ្តែតទឹក​ នៅចំណុច​ក្រោមស្ពាន​អុកតាហោន​ ស្ថិតក្នុង​ភូមិពោធិខាវ ​ឃុំត្បូងក្រពើ ​ស្រុកសន្ទុក ។

ហេតុការណ៏នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៧ព្រឹកថ្ងៃទី​០១​ មេសា​ ២០១៤ ​។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​ទៀតថា​ បុរសដែលស្លា.ប់នេះ​ ត្រូវបានស្គាល់ឈ្មោះ ​ហ៊ី សំណាង ​អាយុ៤២ឆ្នាំ​ របស់នៅក្នុងភូមិ-ឃុំខាងលើ​ ជាថៅកែឡឥដ្ឋ ។

ខេត្តកំពង់ធំ ​៖ សាកសពបុរសម្នាក់ ​បានត្រូវអ្នកភូមិ​ប្រទះឃើញ​អណ្តែតទឹក​ នៅចំណុច​ក្រោមស្ពាន​អុកតាហោន​ ស្ថិតក្នុង​ភូមិពោធិខាវ ​ឃុំត្បូងក្រពើ ​ស្រុកសន្ទុក ។

ហេតុការណ៏នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៧ព្រឹកថ្ងៃទី​០១​ មេសា​ ២០១៤ ​។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​ទៀតថា​ បុរសដែលស្លាប់នេះ​ ត្រូវបានស្គាល់ឈ្មោះ ​ហ៊ី សំណាង ​អាយុ៤២ឆ្នាំ​ របស់នៅក្នុងភូមិ-ឃុំខាងលើ​ ជាថៅកែឡឥដ្ឋ ។

តាមការសន្និដ្ឋាន​ជំហានដំបូង​របស់សមត្ថកិច្ច ​ការស្លាប់​របស់បុរសថៅកែឡឥដ្ឋនេះ​ អាចជាករណីឃាតកម្ម​ ព្រោះនៅក្បែរ​សាកសព​គេឃើញម៉ូតូ​ជនរងគ្រោះ​ ម៉ាកគុប ​៧០​ ( ប្រភេទអាគុយស្ងួត ) ពាក់ស្លាក​លេខភ្នំពេញ ​1S 7141 ​នៅក្បែរសាកសព​ ដែលជនសង្ស័យ​មិនយកទៅជាមួយ ។

មកដល់ម៉ោង​៩ព្រឹកថ្ងៃ​អង្គារដដែលនេះ ​សាកសពមិនទាន់​ត្រូវបានស្រង់ឡើងគោក​ និង​ ធ្វើកោសលវិច័យ​នៅឡើយទេ ​។ ចំណែក​ក្រុមអ្នកភូមិនោះវិញ​កាន់តែមានចំនួន​ច្រើនឡើងៗ​ចោមរោម​មើល​សាកសព ៕