រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លួវចំនួន១៥ផ្ទាំងត្រូវបានបាក់ហើយខ្ទាតទៅប៉ះម៉ូតូឌ្រីមសេ១២៥ ដែលជិះ០២នាក់ប្តីប្រពន្ធនិងកូនតូច ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៥នាទីទៀបភ្លឺ ថ្ងៃទី១ មេសា ២០១៤ នៅចំណុចមហាវិថីសពន្ធ័រុស្ស៊ីទល់មុខ ស្តុបដេអិន ស្ថិតនៅ សង្កាត់មិត្តភាពខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-4584 ជិះគ្នា០២នាក់ក្នុងទិសដៅពីកើតទៅលិច តាមមហាវិថីសហពន្ធ័រុស្ស៊ី ។ ពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បានជិះទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន១៥ផ្ទាំង ហើយរនាំងដែកនោះបានខ្ទាតទៅប៉ះម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខភ្នំពេញ1T-1174 តែមិនបណ្តាលឱ្យអ្នកជិះរងរបួសធ្ងន់នោះទេ គ្រាន់តែរលាត់ស្បែកជង្គង់ប្រពន្ធបន្តិចតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តរត់គេចបាត់ស្រមោលតែម្តង ចំណែកអ្នកជិះម៉ូតូសង់សេ១២៥ ក៏ពុំបាននៅដាក់ពាក្យបណ្តឹងដែរ ដោយគេឃើញលើកម៉ូតូដាក់លើរ៉ឺម៉កម៉ូតូជិះចេញទៅបាត់ ។ បន្ទាប់មកសមត្ថកិច្ចបានយករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ