ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! ស្ពាយ​កាំភ្លើង​មក​ដល់​តូប ​អត់​និយាយ​ស្តី​អ្វីមួយ​ម៉ាត់ បា.ញ់​រះ​ប្តី​ប្រពន្ធ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ បណ្តាល​ឲ្យ​បុរស​ជា​ប្តីរ​ងរ​បួស​ធ្លាយ​ប្រអប់ជើង ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុង​រៀបចំ​អីវ៉ាន់​ដើម្បី​សម្រាក​ក្នុង​តូប​លក់ដូរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ស្ថិត​នៅ​តំបន់​ទួល​ស្រឡៅ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ បណ្តាល​ឲ្យ​បុរស​ជា​ប្តីរ​ងរ​បួស​ធ្លាយ​ប្រអប់ជើង ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុង​រៀបចំ​អីវ៉ាន់​ដើម្បី​សម្រាក​ក្នុង​តូប​លក់ដូរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ស្ថិត​នៅ​តំបន់​ទួល​ស្រឡៅ ភូមិ​គ្រញូង ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ អេ​ល រូ​ន អាយុ​៥៤​ឆ្នាំ រង​របួស​ធ្លាយ​ប្រអប់ជើង និង​ឈ្មោះ មាន សះ អាយុ​៤៩​ឆ្នាំ ត្រូវជា​ប្រពន្ធ មិន​មាន​រង​របួស​នោះ​ទេ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​សំដី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​នៅ​ក្នុង​តូប​លក់ដូរ​ចាប់ហួយ ហើយ​ប្រពន្ធ​កំពុង​នៅ​រៀបចំ​អីវ៉ាន់ ចំណែក​ប្តី​បាន​ឡើង​ដេក​លើ​ឡៅតឿ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដើរមក​កាន់​តូប​ជន​រង​គ្រោះ ហើយ​មិន​និយាយ​ស្តី​អ្វីមួយ​ម៉ាត់ មាន​ស្ពាយ​អាវុធ AK មួយ​ដើម បាន​បាញ់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​នោះ​ទេ ។ ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្រែកហៅ​ប្តី​ដែល​នៅ​ដេក​លើ​ឡៅតឿ​ឲ្យ​ចុះ លុះ​បុរស​ជា​ប្តី​ស្ទុះ​ចុះ​មក​ដល់ ក៏​ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ទៀត​បណ្តាល​ឲ្យ​ធ្លាយ​ប្រអប់ជើង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជា​រឿង​គំនុំ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ