ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​នាំ​គ្នា​លើក​រំកិល​រន្ទា​ដែក ស្រាប់តែ​ស្រែ​ក «​អូយ​» ផ្អើល​ឆោ​ឡោ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​អ្នក​ភូមិ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​នាំ​គ្នា​លើក​រន្ទា​ដែក​បង្ខិត ដើម្បី​ឡើង​បូត​ជញ្ជាំង​ផ្ទះ​គេ ចៃដន្យ​ជើង​រន្ទា​កិន​ពីលើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ដាច់​រលាត់​ឆ្លង​ចរន្ត​ឆក់ស្លាប់​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​អ្នក​ភូមិ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​នាំ​គ្នា​លើក​រន្ទា​ដែក​បង្ខិត ដើម្បី​ឡើង​បូត​ជញ្ជាំង​ផ្ទះ​គេ ចៃដន្យ​ជើង​រន្ទា​កិន​ពីលើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ដាច់​រលាត់​ឆ្លង​ចរន្ត​ឆក់ស្លាប់​ម្នាក់ និង​របួស​ម្នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ម៉ៃ សុមា​រា អាយុ​ប្រហែលជា​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ឯ​អ្នក​រង​របួសធ្ងន់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​។

បើ​តាម​បុរស​ម្នាក់​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើល​ហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​បូត​ជញ្ជាំង​ផ្ទះ​កើតហេតុ​ខាងលើ លុះដល់​ពេល​កើតហេតុ​បាន​នាំ​គ្នា​សែង​រំកិល​រន្ទា​ដែក ដើម្បី​ឡើង​បូត​បន្ត​ទៀត ខណៈនោះ​គាត់​ក៏​បាន​ជួយ​សែង​ដែរ​។ លុះ​បន្តិច​ក្រោយមក ស្រាប់​តែ​ជន​រង​គ្រោះ​ស្រែ​កថា «​អូយ​» រួច​បាន​ដួល​ទាំង​២​នាក់​តែ​ម្តង ប៉ុន្តែ​ចម្លែក​តែ​រូប​គាត់​កាន់​ដែក​រន្ទារ​នោះ​ដែរ តែ​ហាក់​មានសំណាង​អត់​ឆក់​សោះ​។ ខណៈ​ពេល​នោះ គាត់​បាន​មើលទៅ​ឃើញ​រន្ទារ​ដែក​នេះ កិន​ជាប់​ពីលើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ដាច់​រលាត់ ទើប​ឆ្លង​ចរន្ត​ឆក់​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែប​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ចុះ​ទៅ​ពិ​ត្យ ហើយ​បានដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ និង​រង​របួស​ដោយសារ​តែ​ចរន្ត​អគ្គី​ស​នី​ឆក់​មែន ទើប​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ