ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចប្រកាសឱ្យម្ចាស់​ហ្វេ​ស​ប៊ុ​ក​Ka Green ចូលខ្លួន​ជា​បន្ទាន់ និង​ធ្វើ​វី​ដេ​អូសុំ​ទោស​ចំពោះ​ទ​ង្វើ​

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មាន​កិត្តិយស​សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះKa Green ដែល​បាន​ថត​ក្បួន​រថយន្ត​ប្រតិភូស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​បង្ហោះ​ដោយ​ប្រើ​ពាក្យ​សំដី​អ​សីល​​ធម៌ជេរ​ប្រមាថ​មក​លើ​ថ្នាក់ដឹកនាំ និង​ក្បួន​ប្រតិភូនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​ដែល​បាន​អញ្ជើញ​ត្រឡប់​ពី​ការអញ្ជើញ​​​សំណេះសំណាល…

ខេត្តកណ្តាល ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មាន​កិត្តិយស​សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះKa Green ដែល​បាន​ថត​ក្បួន​រថយន្ត​ប្រតិភូស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​បង្ហោះ​ដោយ​ប្រើ​ពាក្យ​សំដី​អ​សីល​​ធម៌ជេរ​ប្រមាថ​មក​លើ​ថ្នាក់ដឹកនាំ និង​ក្បួន​ប្រតិភូនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​ដែល​បាន​អញ្ជើញ​ត្រឡប់​ពី​ការអញ្ជើញ​​​សំណេះសំណាល សួរសុខទុក្ខ នាំ​យក​សម្ភារ បរិក្ខារ គ្រឿង​ឧបភោគបរិភោគ ឱសថ និង​ថវិកា ផ្តល់​ជូន​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ខេត្តព្រះវិហារ​។

ពាក់ព័ន្ធ​ករណី​នេះ ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ka Green ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​ជា​បន្ទាន់ និង​ធ្វើ​វី​ដេ​អូ សុំ​ទោស​ចំពោះ​ទ​ង្វើ​ដែល​បាន​ប្រមាថ​មក​លើ​ថ្នាក់ដឹកនាំ និង​ប្រតិភូ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ