ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជិត២ម៉ឺនកន្លែង នៅខេត្តព្រៃវែង
ព្រៃវែង៖ ប្រជាពលរដ្ឋ និងប្រជាពលករ ជិត ២ ពាន់នាក់ ទទួលបានឱកាសការងារជិត ២ ម៉ឺនកន្លែង ក្នុង…
ព្រៃវែង៖ ប្រជាពលរដ្ឋ និងប្រជាពលករ ជិត ២ ពាន់នាក់ ទទួលបានឱកាសការងារជិត ២ ម៉ឺនកន្លែង ក្នុង…
ព្រៃវែង៖ ប្រជាពលរដ្ឋ និងប្រជាពលករ ជិត ២ ពាន់នាក់ ទទួលបានឱកាសការងារជិត ២ ម៉ឺនកន្លែង ក្នុង “វេទិកាការងារ” ដែលផ្ដល់ជូនដោយរដ្ឋបាលខេត្តព្រៃវែង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បន្តចុះសួរសុខទុក្ខ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ និងប្រជាពលករ ជិត ២ ពាន់នាក់ សម្រាប់ការងារជិត ២ ម៉ឺនកន្លែងក្នុង “វេទិកាការងារ” ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកមេសាង ខេត្តព្រៃវែង។
លោក លាត ភិរុណ អភិបាលរងខេត្ត បានលើកឡើងឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ និងស្វែងរកការងារជូនប្រជាពលរដ្ឋ និងពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារនេះ ធ្វើឡើងក្នុងគោល បំណងដើម្បីឱ្យប្រជាពលរដ្ឋ ប្រជាពលករ ដែលមកពីប្រទេសថៃទាំងអស់ទទួលបានការងារធ្វើគ្រប់គ្នាដើម្បីធានា ដល់ការរស់នៅ ជីវភាពរបស់គាត់ឱ្យមានជីវភាពធូរធារមួយកម្រិត។
លោក អភិបាលរង ក៏បានបន្ថែមទៀតថា ឱកាសនៃការស្វែងរកការងារនៅក្នុងប្រទេសដែលរៀបចំដោយរដ្ឋបាលខេត្ត និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះ សុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់បក្សពួក នយោបាយអ្វីនោះឡើយ។
លោក អភិបាលរងខេត្ត បន្ថែមថា បើបងប្អូនប្រជាពលរដ្ឋមិនបានចូលមកចុះឈ្មោះស្វែងរកការងារនោះទេ បងប្អូនប្រជាពលរដ្ឋ អាចទាក់ទងទៅលេខ ១២៩៧ ដើម្បីទំនាក់ទំនង និងទទួលបានការងារ ដែលខ្លួនចង់ធ្វើ៕
ចែករំលែកព័តមាននេះ