ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​មុខ​នេះ​ជួយ​ទាំង​ចាញ់កូន និង​ខួរក្បាល​កូន​ក្នុង​ផ្ទៃ

6 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​៣​ប្រភេទ​ដែល​ជួយ​កូន​ឲ្យ​មាន​ខួរក្បាល​ឆ្លាត ថែម​ទាំង​ជួយ​អ្នក​ម្តាយ​មិនសូវ​ក្អួត​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ផ្លែ​ប៉ោម មាន​ផ្ទុ​ល​សារធាតុ​សរសៃ​ច្រើន ព្រមទាំង​សារធាតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ក្រោយ​ពេល​ដែល​ញ៉ាំ​រួច អាច​ទទួល​បាន​សារធាតុចិញ្ចឹម​ខ្ពស់​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​៣​ប្រភេទ​ដែល​ជួយ​កូន​ឲ្យ​មាន​ខួរក្បាល​ឆ្លាត ថែម​ទាំង​ជួយ​អ្នក​ម្តាយ​មិនសូវ​ក្អួត​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ផ្លែ​ប៉ោម មាន​ផ្ទុ​ល​សារធាតុ​សរសៃ​ច្រើន ព្រមទាំង​សារធាតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ក្រោយ​ពេល​ដែល​ញ៉ាំ​រួច អាច​ទទួល​បាន​សារធាតុចិញ្ចឹម​ខ្ពស់​។ ជា​ពិសេស អាច​ជួយ​អ្នក​ម្តាយ​មិន​ឲ្យ​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក ព្រមទាំង​ក្អួត​ច្រើន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ម្តាយ​នឹង​មិន​ងាយ​ភ្លេចមុខភ្លេចក្រោយ​នោះ​ទេ​។

ខ្ញី​ខ្ចី អាច​ជួយ​អ្នក​ម្តាយ​មិន​ឲ្យ​ក្អួត​ច្រើន​ទេ ថែម​ទាំង​ជួយ​អ្នក​ម្តាយ​ឲ្យ​ពិសារ​អាហារ​បាន​ច្រើន​ផង​ដែរ​។ ជា​ពិសេស ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ពិសារ​រួច នឹង​ជួយ​ខួរក្បាល​កូន​ឲ្យ​លូតលាស់​បាន​ល្អ​។ ដូចនេះ កូន​កើត​ចេញ​មក​នឹង​ឆ្លាត​ខ្លាំង​ណាស់​។

ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​សារធាតុ​ដែល​ជួយ​ឲ្យ​ក្រពះ​ងាយ​រំលាយ​អាហារ ថែម​ទាំង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ខ្ពស់ ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​។ ប៉ុន្តែ​អ្នក​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ស្ករ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ