ចែកប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពលរដ្ឋជាង២ពាន់ក្បាលដី នៅសាលាស្រុកឈូក
- កំពត
ខេត្តកំពត ៖ នាថ្ងៃទី ចន្ទ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៥…
ខេត្តកំពត ៖ នាថ្ងៃទី ចន្ទ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៥…
ខេត្តកំពត ៖ នាថ្ងៃទី ចន្ទ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៥ នៅសាលាស្រុកឈូកក្រោមអធិបតីភាពឯកឧត្ដមម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានចុះចែកប័ណ្ណកម្មសិទ្ធស្រប់ច្បាប់ដល់ពលរដ្ឋចំនួន ២.៣៣១ប័ណ្ណ ។
ក្នុងពិធីសំណេះសំណាល ឯកឧត្ដមអភិបាលខេត្តកំពត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចបវរធិបតី ហ៊ុនម៉ាណែតជាប្រមុខដឹកនាំ លោកតែងតែយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អភិវឌ្ឃន៍ប្រទេសជាតិអោយមានការ រីកចំរើនជាលំដាប់ ក៍ដូចជាក្នុងពេលនេះ លោកបានចាត់ចែងអោយមន្ត្រីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់បំរើ ប្រជាពលរដ្ឋ ចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ដើម្បីអោយប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗដែលបងប្អូនមានការចាំបាច់ ។
ជុំវិញរឿងចែកប័ណ្ណនេះ បើយោងតាម ប្រសាសន៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរសុរិយោដី ខេត្តកំពត បានអោយដឹងថា មន្ទីរសុរិយោដីបានខិតខំប្រឹងប្រែង ចុះវាស់វែងដីស្របច្បាប់ដែលបងប្អូនប្រជាពលរដ្ឋ កាន់កាប់បានជាង៣មុឺនក្បាលដីនៅក្នុងក្រុងស្រុកទាំង៩ ដើម្បីចែកជូនបងប្អូន ព្រមទាំងបន្តការចុះវាស់វែងបន្តទៀតធ្វើយ៉ាងណា ចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ដល់ពលរដ្ឋ ជាម្ចាស់ដីអោយបានគ្រប់ៗគ្នា ។
លោកបានបន្តទៀតថា ក្នុងថ្ងៃ នេះ លោកបានយកប័ណ្ណមានចំនួន ២.៣៣១ប័ណ្ណដោយក្នុងនោះ មានភូមិត្រពាំងគុយចំនួន ១.៦៩៨ប័ណ្ណ ក្នុងនោះមានប័ណ្ណអំណោយពីរដ្ឋមានចំនួន ១៣៦ប័ណ្ណ នឹងប័ណ្ណដែលជាអំណោយពីឪពុកម្ដាយ យាយតាបងប្អូនបង្កើតមាន ១.៥៦២ប័ណ្ណ ។ ចំណែកឯនៅភូមិ ដំណាក់ឈ្នួលមានចំនួន សរុប៦៣៣ប័ណ្ណ ដែលមានប័ណ្ណជាអំណោយពីឪពុកម្ដាយយាយតាបងប្អូនបង្កើតមានចំនួ ន៦០៥ប័ណ្ណ នឹងប័ណ្ណជាអំណោយពីរដ្ឋចំនួន២៨ ប័ណ្ណ។
លើសពីនេះ ចំពោះការបិទផ្សាយចំនួន១ភូមិ គឺភូមិត្រពាំងថ្ម ដែលស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត មានចំនួនក្បាលដីសរុប ២.៥៣៣ក្បាលដី ក្នុងនោះ ដែលមានដី ជាអំណោយពីរដ្ឋ ចំនួន៣៤៤ក្បាលដី នឹងជាអំណោយ ២.០៥៧ក្បាលដី សន្តតិកម្ម៣ក្បាលដី នឹងការទិញ ១២៩ក្បាលដីផងដែរ។
ក្រោយពីពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់ហើយ បងប្អូនពលរដ្ឋមានការសប្បាយចិត្តរីករាយ គ្រប់ៗគ្នា និងបានថ្លែងអំណរអរគុណដល់ប្រមុខថ្នាក់ដឹកមានសម្ដេចបវរធិបតីហ៊ុនម៉ាណែត ព្រមទាំងអភិបាលនៃគណ:អភិបាលខេត្តកំពត ឯកឧត្ដមម៉ៅធនិន ដែលបានយកចិត្តទុកដាក់ចែកប័ណ្ណនេះដល់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំ៤ឆ្នាំកន្លងមក របស់អភិបាលខេត្ត កំពត ខេត្តកំពតគឺ មានការរីកចម្រើនជាលំដាប់ . ប្រជាពលរដ្ឋទាំងអស់ជឿជាក់ថា ខេត្តកំពតក្នុងថ្ងៃអនាគត គឺជាខេត្តតារារះនៃទិសនារតី ៕
ចែករំលែកព័តមាននេះ