ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​វិញ្ញាសា​គណិត​វិទ្យា​ប្រឡង​បាក់​ឌុ​ប បែកធ្លាយ​ក្រោយ​ម៉ោង​ប្រឡង

41 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​គូសបញ្ជាក់​ថា ​វិញ្ញាសា​គណិត​វិទ្យា​ ដែល​បែកធ្លាយ​នោះ​ គឺ​ចេញ​ក្រោយ​​ម៉ោង នៃការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ​(​បាក់​ឌុ​ប​) ​។…

រាជធានី​ភ្នំពេញ ​៖ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​គូសបញ្ជាក់​ថា ​វិញ្ញាសា​គណិត​វិទ្យា​ ដែល​បែកធ្លាយ​នោះ​ គឺ​ចេញ​ក្រោយ​​ម៉ោង នៃការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ​(​បាក់​ឌុ​ប​) ​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ទោះបី​ ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.) មមាញឹក​យ៉ាង​ខ្លាំង​លើ​ការងារ​ជាច្រើន​ក្តី ប៉ុន្តែ​ការងារ​រក​ឃើញ​ថា ការ​ធ្លាយ​វិញ្ញាសា​គណិត​វិទ្យា​មុន​ម៉ោង​ប្រឡង មាន​មែនពិត ឬ​មិន​មាន នៅ​តែ​ជា​ការងារ​ ដែល​ក្រុម​កា​ងារ​ដឹកនាំ​ដោយឯកឧត្តម យិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ទី​១ អ​.​ប​.​ព​. ត្រូវតែ​បំពេញ​ឱ្យ​បាន​ចប់​សព្វគ្រប់​ ។

ការ​សង្ស័យ​ នូវ​លទ្ធភាព​បែកធ្លាយ​តាម​ដំណាក់កាល​ខ្លះ​ៗ ៖ តើ​ក្នុង​ដំណាក់កាល​តាក់តែង បោះ​ពុ​ម្ភ ថតចម្លង វេច​ខ្ចប់ អាច​មានការ​បែកធ្លាយ ​ឬទេ​ ? ​។

គ្រប់​អ្នក​តាក់តែង​វិញ្ញាសា​ទាំងអស់ ទាំង​វិញ្ញាសា​គណិត​វិទ្យា​ផង ត្រូវ​បញ្ជូន​ទៅ​តែ ឯកឧត្តម​មួយ រូប​ប៉ុណ្ណោះ (​អនុរដ្ឋលេខាធិការ​) ហើយឯកឧត្តម​មួយ​រូប​នេះ ​ជា​អ្នក​រៀបចំ​ដាក់​ជូន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា (​អ​.​យ​.​ក​) ពិនិត្យ និង​មាន​ហត្ថលេខា​សង្ខេប (Griff) ហើយ​ទទួល​ពី​រដ្ឋមន្ត្រី​មក​វិញ ឯកឧត្តម​មួយ​រូប​នេះ​ឈរ​បោះ​ពុ​ម្ភ ថតចម្លង​វិញ្ញាសា​ជាមួយ​ម៉ាស៊ីន ៦គ្រឿង តែ​ម្នាក់ឯង ហើយ​វិញ្ញាសា គណិត​វិទ្យា​ថត​ចេញ​មក​ដោយ​ផ្កាប់ (​មើល​មិនឃើញ​វិញ្ញាសា​) ត្រូវ​រាប់​ដោយ​មនុស្ស ១០នាក់ ហើយអ្នក​រៀបចំ​យក​វិញ្ញាសា​នោះ ​ដាក់​ចូល​ក្នុង​ស្រោមសំបុត្រ​មាន​តែ ២នាក់​គត់ ដោយ​ដំណើរការ​សន្លឹក​ផ្គាប់ ទាំងអស់​។ បញ្ចូល​វិញ្ញាសា​គណិត​វិទ្យា​ថតចម្លង​រួច​ហើយ ដាក់​ក្នុង​ស្រោមសំបុត្រ​មាន​លក្ខណៈ​គិតគូរ វិទ្យាសាស្ត្រ​យ៉ាង​ម៉ត់ចត់​ ៖

ស្រោមសំបុត្រ​ទី ១: ដាក់​វិញ្ញាសា​គណិត​វិទ្យា ១០០ សន្លឹក (​សម្រាប់ ៤ បន្ទប់​ដែល​មាន បេក្ខជន ២៥ នាក់​ក្នុង​មួយ​បន្ទប់​)​។
ស្រោមសំបុត្រ​ទី ២: ដាក់​វិញ្ញាសា​គណិត​វិទ្យា ២០ សន្លឹក (​សម្រាប់​បម្រុង​)
ស្រោមសំបុត្រ​ទី ៣: ដាក់​វិញ្ញាសា​គណិត​វិទ្យា​តាម​ចំនួន​លេខ​កន្ទុយ​បេក្ខជន​ចុង​ក្រោយ​ក្នុង មណ្ឌល (​ឧ​ទា​. មណ្ឌល​មាន ៥០ បន្ទប់ ហើយ​បន្ទប់​ទី ៥០ មាន​បេក្ខជន ១៧ នាក់ គឺ​ដាក់​សន្លឹក វិញ្ញាសា​គណិត​វិទ្យា ១៧ សន្លឹក​ប៉ុណ្ណោះ​។
ស្រោមសំបុត្រ​ទី ៤: ជា​ស្រោមសំបុត្រ​ធំ​ជាង សម្រាប់​ដាក់​នូវ​ស្រោមសំបុត្រ​ទាំង ៣ ខាងលើ នេះ​ទើប​រៀបចំ​ដាក់​ក្នុង​ហិប​មួយ សម្រាប់​បញ្ជូន​ទៅ​តាម​មណ្ឌល​ប្រឡង​ ។
ទាំង​ស្រោមសំបុត្រ​តូច​ធំ ទាំង​ហិប​ដាក់​ស្រោមសំបុត្រ​ ដែល​មាន​សោរ​ចាក់​ជាប់ សុទ្ធតែ​មាន​បិទ ត្បិត​បន្ថែម (Seal/Scellé) ទាំងអស់​។

ក្នុង​ដំណាក់កាល​តាក់តែង​វិញ្ញាសា និង​បោះ​ពុ​ម្ភ​ថតចម្លង វេច​ខ្ចប់​វិញ្ញាសា​ទាំងនេះ ការ​ស្រាវជ្រាវ របស់​ក្រុមការងារ អ​.​ប​.​ព​. ឃើញ​ថា ពុំ​មាន​បែកធ្លាយ​មួយ​សន្លឹក​ណា​ឡើយ​ ។

ថ្ងៃ​ទី​24 សីហា 2025 នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង អយក បើក​ការ​ប្រជុំ​ណែនាំ​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ដែល​ថ្នាក់ដឹកនាំ និង​មន្ត្រី អ​.​ប​.​ព​. ចូលរួម​ជាមួយ ​។

ពី​ពេល​នោះ​មក​ជា​ដំណាក់កាល​ដឹក​បញ្ជូន​ហិប​វិញ្ញាសា ទៅ​រាជធានី​ខេត្ត​ដែល អ​.​ប​.​ព​. ចាប់ ហើយ​ប្រការ​ជា​សំខាន់​បំផុត ផ្តើម​សង្កេតការណ៍ ពិនិត្យ​មើល​ការ​បិទ​ក្ខិ​ត​សោរ​ហិប (Seal/Scellé) ដែល​ត្រូវ​រក្សា​មិន​ឱ្យ​មាន​របើក​រហូត​ដល់​ថ្ងៃ​ប្រឡង និង​រហូត​ដល់​ពេល​ចាប់ ផ្តើម​បើក​សោរ​ហិប​ទម្លាយ​ការ​បិទ​ក្ខិ​ត (Seal/Scellé) ដើម្បី​ជូន​បេក្ខជន អ្នក​សង្កេតការណ៍ មន្ត្រី​សមត្ថកិច្ច (​អ​.​ប​.​ព​. – អប្បមាទ – អនុរក្ស – គណៈកម្មាធិការ ប្រធាន​មណ្ឌល​…) ពិនិត្យ ទាំង​ទ្រង់ទ្រាយ​ហិប សោរ – ការ​បិទ​ផ្ចិត​។ ក្រោយ​ពិនិត្យ​ឃើញ​ថា ការ​បិទ​ក្ខិ​ត (Seal/Scellé) នេះ​ត្រឹមត្រូវ​ហើយ ទើប​ដំណើ​ការ​បើក​យក​ស្រោមសំបុត្រ​ដាក់​វិញ្ញាសា​។

ដំណាក់កាល​ដឹក​ជញ្ជូន​ហិប​វិញ្ញាសា​រហូត​បើក​ហិប កាត់​ស្រោមសំបុត្រ​យក​វិញ្ញាសា​គណិត​វិទ្យា ចែក​ទៅ​ដល់​សិស្ស​ម្នាក់​ៗ – អ​.​ប​.​ព​. និង​អ្នក​សង្កេតការណ៍ អ​.​ប​.​ព​. សង្កេត​ឃើញ​ម៉ត់ចត់ ប្រធាន វិញ្ញាសា​ត្រូវ​បាន​ប្រមូល​មក​ឱ្យ​តែ​ប្រធាន​មណ្ឌល​ម្នាក់​គត់​ជា​អ្នករក្សា​ទុក​តាម​ការ​ផ្ទៀងផ្ទាត់​លេខ​ច្បាស់ លាស់​។

ពេល​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​ចប់​ហើយ (​ទោះបី​អ្នក​ធ្វើ​ចប់​មុន​ម៉ោង ក៏​មិន​ទាន់​អាច​ចេញពី​ថ្នាក់ បាន​ឡើយ​) នោះ គឺជា​ការ​ប្រមូល​សន្លឹក​វិញ្ញាសា​គណិត​វិទ្យា​ត្រឡប់​មក​វិញ (​អ​.​ប​.​ព​. យល់​ថា ដូច​ជា មិន​មាន​ប្រយោជន៍​ប្រមូល​មក​វិញ​ទេ ព្រោះ​ប្រឡង​ចប់​ហើយ គួរ​ទុក​ឱ្យ​បេក្ខជន​ជា​ឯកសារ​ចែកចាយ រៀនសូត្រ​) ក៏ អ​.​យ​.​ក យកចិត្តទុកដាក់​មិន​មាន​ប្រហែស​ដើម្បី​ធ្វើការ​ប្រមូល​មក​វិញ​នោះ​ដែរ – ប៉ុន្តែ​ដូច ឆ្នាំ​នេះ ការ​ប្រមូល​វិញ្ញាសា​គណិត​វិទ្យា​មក​វិញ ដែល​បាន​ចែក​ជូន​បេក្ខជន​ជាង ១៤ ម៉ឺន​នាក់ (១៤៦ ៧២០ នាក់​) ពី​បន្ទប់​ប្រឡង ជិត ៦ ពាន់​បន្ទប់ (៥៩២៤បន្ទប់​) នៅ ២៤១ មណ្ឌល​ទូ​ទាំង ២៥ រាជធានី​ខេត្ត បើ​មាន​បេក្ខជន​ណា​ម្នាក់​លួច​បត់​រក្សា​ទុក ១ សន្លឹក គឺ​ប្រហែលជា​អាច​កើត​មាន​។ ដូច​ឆ្នាំ​មុន មាន​ខេត្ត ចំនួន ២ បាន​ប្រមូល​សន្លឹក​វិញ្ញាសា​គណិត​វិទ្យា​ពី​បេក្ខជន​មក​វិញ ខ្វះ​ក្នុង ១ មណ្ឌល ១ នាក់ (២) ករណី លើ​ជាង ១៤ ម៉ឺន​នាក់​)​។ ឆ្នាំ​នេះ​វិញ្ញាសា​គណិត​វិទ្យា ​ដែល​បាន​បង្ហោះ ក៏​សុទ្ធតែ​ក្រោយ​ម៉ោង​ប្រឡង ហើយ​រូប​វិញ្ញាសា​ដែល​ដូច​បេះបិទ​ទៅ​នឹង​វិញ្ញាសា​គណិត​វិទ្យា 100% ជា​រូប​ដែល​បត់​ជា ៤ រួច​ហើយ ទើប​លាយ​កមក​ថត អាច​កើត​មាន​តែ​នៅ​ក្រោយ​ការ​ប្រឡង​រួច​ប៉ុណ្ណោះ​ ។

ACU​ បាន​បញ្ជាក់​ថា​៖ រាល់​វិញ្ញាសា​គណិត​វិទ្យា​ដែល​បាន​បង្ហោះ​តាំងពី​រូប​វិញ្ញាសា​ដូច​គ្នា 80% (​រូប​វាយ​ឡើង​វិញ​) រហូត ដូច 100% (​រូប​វិញ្ញាសា​មាន​ពាក្យ​កាច​ណាស់ និង​មាន​ស្នាម​បត់​ច្រើន​ផ្នត់​) សុទ្ធតែ​បាន​បង្ហោះ ក្រោយ​ម៉ោង​ប្រឡង​ទាំងអស់​។ រីឯ​ការ​បង្ហោះ​ផ្សេង​ទៀត​នាំ​ឱ្យ​សង្ស័យ​ថា មាន​លេច​ធ្លាយ វិញ្ញាសា​គណិត​វិទ្យា ដូច​ជា​ការ​បង្ហោះ​ចម្លើយ​វិញ្ញាសា​គណិត​វិទ្យា មាន​ពេលវេលា​ដែល​ពុំ​ទាន់ មាន​មូលដ្ឋាន​ជឿជាក់​បាន​៖
វី​ដេ​អូ​បង្រៀន​ចម្លើយ​វិញ្ញាសា​គណិត​វិទ្យា​វាយ​ឡើង​វិញ បង្ហោះ​នៅ​ថ្ងៃ​ទី ២៩-០៨-២០២៥ ម៉ោង​២០:៤០ (​ក្រោយ​ម៉ោង​ប្រឡង​) ក្នុង​នោះ​វី​ដេ​អូ​បង្រៀន​ចុះ​ថ្ងៃ ២៨/០៨-២០២៥ ម៉ោង ១៨:៤៦ ហើយ​ឯកសារ​ដែល​យក​មក​បង្រៀន​ចុះថ្លៃ ២៨/០៨-២០២៥ ម៉ោង ១៧:០៤ ​។

ដោយ​ការ​បង្ហោះ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ម៉ោង​ប្រឡង ឯ​កាលបរិច្ឆេទ ២ ទៀត ក៏​សុទ្ធតែ អាច​រៀបចំ​បានជា​មុន (Setting) យើង​ពុំ​មាន​មូលដ្ឋាន​សន្និដ្ឋាន​ថា ការ​បង្រៀន​វិញ្ញាសា​ដែល លំដាប់លំដោយ​លេខ​រៀង​រ៉ូ​មាំ​ង លេខ​ស្វ័​យ​គុណ និង​អក្សរ​តាង​នៃ​អនុគមន៍​ដែល​បង្រៀន​នោះ គឺ ខុស​ពី​វិញ្ញាសា​គណិត​វិទ្យា​ដែល​មាន​រូប​ពិត ដែល​ប្រការ​នេះ​ហើយ អ​.​ប​.​ព​. លំបាក​ជឿជាក់​។

អង្ក​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ការ​កែទម្រង់​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) គឺជា​ការ​កែទម្រង់​មួយ​ស៊ីជម្រៅ ដល់​ឬ​ស​គល់ ហើយ​បើក​ទូលំទូលាយ​ពេញ​ផ្ទៃ​ប្រទេស​ដែល​រាជរដ្ឋាភិបាល សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តើម​ឡើង​ពី​ឆ្នាំ ២០១៤ មក​ដល់​ពេល​នេះ ១១ ឆ្នាំ​ហើយ (​ប្រឡង បាក់​ឌុ​ប ១២ ដង​) រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​តែ​ពង្រឹង​ការ​កែ ទម្រង់​ផ្នត់គំនិត​សង្គម​មួយ​ទាំងមូល​នេះ (​ទាំង​ការ​គិត​របស់​សិស្ស-របស​ឪពុក​ម្តាយ អាណា ព្យាបាល​សិស្ស-គ្រូបង្រៀន និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាជន​ទាំងមូល​) ដែល​ចាប់​យក​ខិតខំ រៀនសូត្រ​ឱ្យ​ចេះ ទើបបាន​ជាប់​ដោយ​ពេញ​សមត្ថភាព ពេញ​កិត្តិយស ហើយ​អ្វី​ដែល​ខុស​ពី​នេះ ដូច​ជា​មធ្យោបាយ​លុយកាក់ ការ​ស្គាល់គ្នា ការ​លួច​ចម្លង​គ្នា ការ​លួច​កែ​ពិន្ទុ ការ​បែកធ្លាយ វិញ្ញាសា​យក​មក​ពី​មុន​ប្រឡង​…​ត្រូវ​បាន​ជីក​កប់​បាត់​ហើយ​។ រាជរដ្ឋាភិបាល​តេ​ជោ​-​ធិ​បតី​- និង សង្គម​ទាំងមូល​កោតសរសើរ ស្ញប់ស្ញែង​ដល់​ឥស្សរៈជន​ជា​ច្រើន​នៅ​ក្រសួង អ​.​យ​.​ក ដែល​បាន ជ្រោង​ទង់​កែទម្រង់​នេះ​ប្រកបដោយ​ភាព​ប្តូរផ្តាច់​៖ បណ្ឌិត​សភាចា​រ្យ ២ រូប គឺ បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែល​ជា​មេទ័ព​និង​កីឡា​ប្រកបដោយ​គតិបណ្ឌិត​នៃ​ការ​កែទម្រង់ ប្រឡង​បាក់​ឌុ​ប ផ្លាស់​ប្តូរ​ផ្នត់គំនិត​សង្គម​កម្ពុជា​បាន​ដោយ​ជោគជ័យ ក៏​ដូច​ជា បណ្ឌិត​សភាចា​រ្យ ណាត ប៊ុ​ន​រឿ​ន ជា​មហា​បញ្ញា​វន្ត​នៃ​គ្រូបង្រៀន​ដ៏​មានបទពិសោធន៍ ជា​អ្នក​រៀបចំ​គ្រោងឆ្អឹង​ធំ​ៗ ទាំងអស់​ប្រកបដោយ​វិទ្យាសាស្ត្រ ធ្វើ​ឱ្យ​ការ​ប្រឡង ១១ ឆ្នាំ​មកនេះ​រលូន – យុត្តិធម៌ – ទទួលយក បាន​។ កិត្តិនាម និង​ការ​ប្តេជ្ញា​ចិត្ត​របស់​បណ្ឌិត​សភាចា​រ្យ​ទាំង ២ រូប​នេះ សម​ល្មម​តំណាង​ឱ្យ​ឆន្ទៈ កែទម្រង់​ទាំងអស់​របស់​ឥស្សរៈជន​ឆ្នើម​ៗ​ជា​ច្រើន​រូប​ក្នុង​វិស័យ​អប់រំ ដែល​នៅ​ថ្នាក់​ណា ឬ​នៅ​ផ្នែក ណា សុទ្ធតែ​បាន​នាំមុខ ហើយ​គៀក​ស្មា​ជាមួយ​សហការី​របស់​ខ្លួន​អនុវត្ត​ការងារ​ប្រកបដោយ​មន សិ​ការ​។

សូម​ជឿជាក់​លើ ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​បេក្ខជន​ទាំងអស់​ដែល​បាន​ប្រឡង​ជាប់ បាក់​ឌុ​ប​រួច​មក​ហើយ ក៏​ដូច​ជា​នឹង​ត្រូវ​ទទួលលទ្ធផល​ជាប់​ពេល​ប្រកាស​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ទោះបី និទ្ទេស A ក្តី និទ្ទេស E ក្តី គឺ​ពិតជា​សក្តិ​សម​នឹង​ជាប់​ដោយ​សមត្ថភាព​របស់​ខ្លួន​ពិតប្រាកដ​មែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ