ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ៖ កុំ​បំភ្លេច​គ្រួសារ​វីរ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​​ជាតិ

6 ម៉ោង មុន
  • ភ្នំពេញ

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ប្រធាន​ថេរ​សភា​សង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​មន្ត្រី​សង្ឃ​ខេត្តសៀមរាប បាន​មាន​ថេរ​ដី​កា នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា…

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ប្រធាន​ថេរ​សភា​សង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​មន្ត្រី​សង្ឃ​ខេត្តសៀមរាប បាន​មាន​ថេរ​ដី​កា នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ថា យុទ្ធ​ជន​ពលី​កម្ពុជា​បាន​លះបង់​ធំធេង​ណាស់​ ។ ដូច្នេះ​ ពលរដ្ឋ​ទាំងអស់​ គប្បី​ត្រូវ​មាន​
កត្តញូ​ចំពោះ​ក្រុម​គ្រួសារ​ពួក​គេ ។

នៅ​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន ដើម្បី​ជូន​បុណ្យ​ចំពោះ​វីរជន​កងទ័ព​ខ្មែរ​គ្រប់​លំដាប់ថ្នាក់​ដែល​កំពុង​​បំពេញបេសកកម្ម​នៅ​សមរភូមិ និង​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីវ​កងទ័ព​ដែល​បាន
​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ការពារ​បូរណភាព​ទឹកដី ក្នុងអំឡុងពេល​នៃ​ជម្លោះព្រំដែន កម្ពុជា​-​ថៃ ដែល​​ផ្តួចផ្តើម​រៀបចំ​ឡើង​នៅ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​សម្តេច ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះ​អង្គ​បាន​មាន​ថេរ​ដិ​កា​ថា «​ការ​ពលី​ជីវិត​របស់​វីរ​កងទ័ព ក្នុង​បុព្វ​ហេតុ​ជាតិ ការពារ​បូរណភាព​ទឹកដី មានគុណ​ធ្ងន់​ណាស់ យើង​មិន​អាច​បំភ្លេច​បាន​ទេ​» ​។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា​ថា ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​មាន​កត្តញ្ញូ​ចំពោះ​គ្រួសារ​វីរ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ ការពារ​បូរណភាព​ទឹកដី ទោះបី​រាជរដ្ឋាភិបាល​បាន​គិតគូរ​ពួក​គាត់​ហើយ​ក្តី ​។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​ជួយ​បន្ថែម តិច​ក្តី ច្រើន​ក្តី គឺ​ត្រូវ​តែ​ជួយ ដើម្បី​ឱ្យ​គ្រួសារ​វីរ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ទាំងនេះ រស់នៅ​បាន​ស្រួល កូនចៅ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ​។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា​បង្ហាញ​ពី​ការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​នូវ​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី​ជីវិត​បូជា​ ដើម្បី​ការពារ​ព្រំដែន​ទឹកដី និង​អធិបតេយ្យភាព​ជាតិខ្មែរ ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ​។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ​មាន​ថេរ​ដិ​ការ​បន្ត​ថា ការ​ពលី​ជីវិត​របស់​វីរ​កងទ័ព​កម្ពុជា​យើង ​គឺជា​ការ​លះបង់​ដ៏​ធំធេង និង​មានគុណ​បំណាច់​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ជាតិ​កម្ពុជា​ទាំងមូល ដែល​យើង​ត្រូវ​តែ​គោរព និង​ផ្តល់​តម្លៃ​ជា​វីរបុរស​ពិត​របស់​ជាតិ ប្រកបដោយ​កិត្តិយស​ជា​អមតៈ​​ សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ