ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់លួ.ចអីវ៉ាន់​អ្នក​ដើរ​​ផ្សារ​អូរ​ឫស្សី​ ត្រូវអស់លក្ខណ៍

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឆ្លៀត​ឱកាស​ជិតបុណ្យ​បិណ្ឌ​ភ្ជុំ មាន​ប្រជា​ពលរដ្ឋ​ច្រើនបានដើរផ្សារដើម្បីទិញអីវ៉ាន់ ស្រាប់តែមាន​ស្ត្រីជា​ជនសង្ស័យ​ម្នាក់​បន្លំ​​លួច​សម្ភារៈរបស់ប្រជា​ពលរដ្ឋដែល​​ដើរ​ផ្សារ ដើម្បី​ទិញ​សម្ភារៈ​ទុក​ទៅ​វត្ត ហើយត្រូវកម្លាំងសន្តិសុខផ្សារឃាត់ខ្លួនបាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​៖ ឆ្លៀត​ឱកាស​ជិតបុណ្យ​បិណ្ឌ​ភ្ជុំ មាន​ប្រជា​ពលរដ្ឋ​ច្រើនបានដើរផ្សារដើម្បីទិញអីវ៉ាន់ ស្រាប់តែមាន​ស្ត្រីជា​ជនសង្ស័យ​ម្នាក់​បន្លំ​​លួច​សម្ភារៈរបស់ប្រជា​ពលរដ្ឋដែល​​ដើរ​ផ្សារ ដើម្បី​ទិញ​សម្ភារៈ​ទុក​ទៅ​វត្ត ហើយត្រូវកម្លាំងសន្តិសុខផ្សារឃាត់ខ្លួនបាន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​បរិវេណ​ផ្សារ​អូ​ឬ​ស្សី មណ្ឌល​៣ ជាន់​ទី​១ លេខ​តូប (​គ​១៧) មូលដ្ឋាន​សង្កាត់​ផ្សារ​អូ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ស្ត្រីជា​ជនសង្ស័យ​ឈ្មោះ គង់ ច័ន្ទ​ស្រី​នេ​ត អាយុ​៣៤ឆ្នាំ មាន​ទីលំនៅសង្កាត់​បឹង​កក​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

បើ​តាម​ការ​បញ្ជាក់​ពី​សន្តិសុខ​ផ្សារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៨ កញ្ញា​​នេះ គឺជា​ថ្ងៃ​បិណ្ឌ ១ មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​សម្រុក​មក​ផ្សារ​យ៉ាងច្រើន ដូច្នេះ​ហើយ​កម្លាំង​សន្តិសុខ​របស់​គណៈកម្មការ​ផ្សារ ដោយ​មានការ​ណែនាំ​ពី​ប្រធាន​គណៈកម្មការ​ផ្សារ ឲ្យ​ដើរ​ល្បាត​គ្រប់​ចក្រ​ចេញចូល​ផ្សារ ដើម្បី​ធានា​សុខ​សុ​វត្តិភាព សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ ​ស្រាប់តែនៅ​វេលា​ម៉ោង២​រសៀល មាន​ករណី​ស្ត្រីជាជនសង្ស័យម្នាក់​បានលួច​អីវ៉ាន់​របស់​បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដើរផ្សារ ​នៅ​មណ្ឌល​៣ ជាន់​ទី​១ លេខ​តូប (​គ​១៧) ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ធ្វើការ​អន្ដរាគមន៍​ទាន់​ពេលវេលា និង​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យរូបនោះ ប្រគល់​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​អូ​ឬ​ស្សី​ទី​១ ដើម្បី​សួរនាំ ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ប៉ុ​សន្ដ៍​នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី​ទី​១ សាកសួរ​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ