ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡាត្រៀមប្រកាសអាសន្ន ក្នុងករណីមានការឈ្លានពានពីអាមេរិក

1 នាទី មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ពេល​នេះ​កំពុង​រៀបចំ​ខ្លួន ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ខាង​ការទូត​រហូត​ដល់​យោធា​ជាមួយ​អា​មេ​រិ​ក​។ ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ ប្រកាស​នា​ថ្ងៃ​ទី​២៩ ​កញ្ញា ​តាម​ទូរទស្សន៍​រដ្ឋ​ថា លោក​នឹង​រៀបចំ​ចេញ​ការ​ប្រកាស​អាសន្នក្នុង​ទូ​ទាំង​ប្រទេស…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ពេល​នេះ​កំពុង​រៀបចំ​ខ្លួន ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ខាង​ការទូត​រហូត​ដល់​យោធា​ជាមួយ​អា​មេ​រិ​ក​។

ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ ប្រកាស​នា​ថ្ងៃ​ទី​២៩ ​កញ្ញា ​តាម​ទូរទស្សន៍​រដ្ឋ​ថា លោក​នឹង​រៀបចំ​ចេញ​ការ​ប្រកាស​អាសន្នក្នុង​ទូ​ទាំង​ប្រទេស ក្នុង​ករណី​មានការ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក ដែល​បាន​ដាក់​ពង្រាយ​កង​នាវាចម្បាំង​ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​។

លោក​ថ្លែង​ថា ពេល​នេះ​យើង​ចាប់ផ្ដើម​ដំណើរការ​ពិគ្រោះ​យោបល់ សម្រាប់​ចេញ​ការ​ប្រកាស​អាសន្ន យោង​តាម​រដ្ឋធម្មនុញ្ញ​និង​ដើម្បី​ការពារ​ប្រជាជន​យើង សន្តិភាព​និង​ស្ថេ​រ​ភាព​របស់​យើង ប្រសិនបើ​វេ​ណេ​ស៊ុ​យ​អេ​ឡា​រង​ការ​ឈ្លានពាន ពី​សំណាក់​អា​មេ​រិ​ក​។

មុន​នេះ​ អនុ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោកស្រី​ដែល​ស៊ីរ៉ូ​ឌ្រី​ហ្គេ​ស​ប្រកាស​ថា​លោក​ម៉ា​ឌូ​រ៉ូ​ុ​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ស្ដី​ពី​ការ​កកូរ​កា​កាយ​ពី​ខាងក្រៅ តែ​ប្រភព​មួយ​របស់​រដ្ឋាភិបាល​លើក​ឡើង​ថា ក្រិ​ត្យ​នោះ​នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅឡើយ​ទេ​។

លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​សបាន​បង្ហាញ​ឯកសារ​នោះ​ដែល​បញ្ជាក់​ថា ប្រធានាធិបតី​អាច​ចុះហត្ថលេខា​គ្រប់ពេល​។ ក្រិ​ត្យ​នោះ​នឹង​ផ្ដល់​អំណាច​ពេញលេញ​ដល់​ប្រធានាធិបតី ដើម្បី​ចាត់ការ​ក្នុង​កិច្ច​ការពារ​ប្រទេស​ប្រសិនបើ់​សហរដ្ឋអាមេរិក​ហ៊ាន​ឈ្លានពាន​ប្រទេស​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ