ជនសង្ស័យម្នាក់បានឡើងទៅលើផ្ទះប្រជាពលរដ្ឋបំរុងកាត់ខ្សែភ្លើងតែមិនបានសម្រេច ភ័យរត់គេចទៅពួនផ្ទះលក់គ្រឿងសំណងមួយកន្លែងត្រូវប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងសមត្ថកិច្ចព័ន្ធចាប់បានម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ នៅវេលាម៉ោង ១២និង៤០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ នៅចំនុចផ្ទះលក់គ្រឿងអគ្គិសនីនិងសំណង់មួយកន្លែងតាមបណ្ដោយផ្លូវទំនប់៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅតំបន់បឹងកក់ ជិតកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ បានឡើងផ្ទះប្រជាពលរដ្ឋបំរុងកាត់ខ្សែភ្លើង តែត្រូវបានពួកគាត់ឃើញស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យរូបនោះ បានផ្លោះឡើងទៅសង្ងំនៅផ្ទះលក់គ្រឿងអគ្គិសនីនិងសំណង់ នៅតាមបណ្ដោយផ្លូវទំនប់៧០ ទើបពួកគាត់ឆោឡោនិងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការឡោមព័ទ្ធរុករក អស់រយៈពេលប្រហែលជាង៣០នាទី ក៍បានឃាត់ខ្លួនជនសង្ស័យ នៅក្នុងផ្ទះលក់គ្រឿងអគ្គិសនីនិងសំណង់បានតែម្តងទៅ ។
ករណីនេះផងដែរបន្ទាប់ពីឃាត់ខ្លួនបានហើយជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋស្រះចកសួរនាំតាមនិតិវិធី ៕









ចែករំលែកព័តមាននេះ