សង្គ្រាមអ៊ុយក្រែន ៖ អនុប្រធានាធិបតីអាមេរិក លោកជីឌីវ៉ានអះអាង នាថ្ងៃទី២៩ កញ្ញា ថា សហរដ្ឋអាមេរិកគ្រោងផ្ដល់ដល់ក្រុងគៀវមីស៊ីលបណ្ដែតTOMAHAWK ខណៈដែលប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បដិសេធជានិច្ចចំពោះការចរចាសន្តិភាពទ្វេភាគី ឬត្រីភាគីតាមសំណើរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។
អនុប្រធានាធិបតីរូបនោះ ថ្លែងតាមទូរទស្សន៍ FOX NEWS ថា លោកអ្នកបានសួរពីមីស៊ីលTOMAHAWK គឺប្រធានាធិបតីដែលជាអ្នកធ្វើសេចក្ដីសម្រេចចិត្តចុងក្រោយពីរឿងនោះ។ អ្វីដែលប្រធានាធិបតីនឹងធ្វើគឺក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ តាមព័ត៌មានមួយចំនួនថា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានស្នើដល់លោកត្រាំ ឲ្យជួយផ្ដល់ដល់ក្រុងគៀវ់មីស៊ីលបណ្ដែតបាញ់បានឆ្ងាយTOMAHAWK ក្នុងឱកាសនៃការជួបគ្នានៅខាងក្រៅមហាសន្និបាតអ.ស.ប នាក្រុងញូវយ៉ក កាលពីសប្ដាហ៍មុន។
យោងតាមបេសកជនពិសេសអាមេរិក សម្រាប់អ៊ុយក្រែនលោកKEITH KELLOGG ថា ពេលដែលក្រុងវ៉ាស៊ីនតោនកំពុងពិចារណាពីលទ្ធភាពផ្ដល់មីស៊ីលTOMAHAWKដល់អ៊ុយក្រែន រដ្ឋការការអាមេរិកបានផ្ដល់រួចហើយនូវភ្លើងខៀវដល់ក្រុងគៀវ សម្រាប់ការវាយប្រហាររយៈឆ្ងាយចូលជ្រៅក្នុងដែនដីរុស្ស៊ី ។
បន្ទាប់ពីការលុកលុយមួយចំនួនរបស់ដ្រូននិងយន្តហោះរុស្ស៊ីចូលដែនអាកាសនៅចង្កេះខាងកើតរបស់អូតង់ របស់អេស្តូនីនិងដាណឹម៉ាក់ បណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បានរួមប្រជុំគ្នាកាលពីថ្ងៃទី២៩កញ្ញាក្នុងវេទិកាសន្តិសុខក្រុងវ៉ាសូវី ។
តាមរយៈវីដេអូខេនហ្វេរេនប្រធានាធិបតីអុយក្រែនលោកហ្សេឡេនស្គី បានស្នើបង្កើតខែលការពារអាកាសរួមគ្នាមួយ ជាមួយសម្ព័ន្ធមិត្តទាំងនោះដើម្បីការពារប្រឆាំងការគំរាមកំហែងរបស់រុស្ស៊ី ៕
ចែករំលែកព័តមាននេះ