ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ទឹកនោម​មាន​ពពុះ​ច្រើន អាច​កើត​ជំងឺ​ទឹកនោមប្រៃ

3 ម៉ោង មុន

តើ​អ្នក​ធ្លាប់​កត់សម្គាល់​ឃើញ​ទឹកនោម​របស់​អ្នកមាន​ពពុះ​ច្រើន​ខុសធម្មតា​ទេ0x017d7 នេះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​នៃ​ជំងឺ​ទឹកនោមប្រៃ​ដែល​ជា​ជំងឺ​មួយ​ប្រភេទ​ទាក់ទង​នឹង​តម្រងនោម​។ យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថាជំងឺ​ទឹកនោមប្រៃ​កើតឡើង​នៅ​ពេល​ដែល កោសិកា​តម្រង (Glomeruli) នៅ​ក្នុង​តម្រងនោម​របស់​អ្នក​ត្រូវ​បាន​ខូចខាត​។ នៅ​ពេល​ដែល​កោសិកា​តម្រង​ទាំងនេះ​មិន​ដំណើរការ​ល្អ វា​បណ្តាល​ឱ្យ​មានការ​បាត់បង់ សារធាតុ​ប្រូតេអ៊ីន…

តើ​អ្នក​ធ្លាប់​កត់សម្គាល់​ឃើញ​ទឹកនោម​របស់​អ្នកមាន​ពពុះ​ច្រើន​ខុសធម្មតា​ទេ0x017d7 នេះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​នៃ​ជំងឺ​ទឹកនោមប្រៃ​ដែល​ជា​ជំងឺ​មួយ​ប្រភេទ​ទាក់ទង​នឹង​តម្រងនោម​។

យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា
ជំងឺ​ទឹកនោមប្រៃ​កើតឡើង​នៅ​ពេល​ដែល កោសិកា​តម្រង (Glomeruli) នៅ​ក្នុង​តម្រងនោម​របស់​អ្នក​ត្រូវ​បាន​ខូចខាត​។

នៅ​ពេល​ដែល​កោសិកា​តម្រង​ទាំងនេះ​មិន​ដំណើរការ​ល្អ វា​បណ្តាល​ឱ្យ​មានការ​បាត់បង់ សារធាតុ​ប្រូតេអ៊ីន ចេញពី​ឈាម​ទៅ​ក្នុង​ទឹកនោម​ច្រើន​លើសលប់ (​លើស​ពី ៣ ក្រាម​ក្នុង​រយៈពេល ២៤ ម៉ោង​)​។

ការ​បាត់បង់​ប្រូតេអ៊ីន​នេះ​បណ្តាល​ឱ្យ​អ្នកជំងឺ​មាន​អាកា​រៈ​ហើម ជា​ពិសេស​នៅ​ត្របកភ្នែក​និង​ជើង​ទាំង​សងខាង​។

រោគ​សញ្ញា​គួរ​ប្រុង​ប្រយ័ត្ន
ក្រៅពី​ការ​ហើម អ្នកជំងឺ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​៖

ទឹកនោម​មាន​ពពុះ​ច្រើន​ខុសធម្មតា​។
ឡើង​គីឡូ​លឿន ដោយសារ​តែ​ការ​ហើម​។
អស់កម្លាំង និង​ល្ហិតល្ហៃ​។
បាត់បង់​ចំណង់​អាហារ​។

ចំណុច​សម្គាល់
ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បានការ​ពិនិត្យ​និង​ព្យាបាល​ទាន់​ពេលវេលា​។ ការ​ថែទាំ​សុខភាព​តម្រងនោម​ជា​ប្រចាំ​គឺជា​ការ​ចាំបាច់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ