ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​​​ភិបាល​ថ្មី​ថៃនិង​​អា​ទិភាព​សម្រាប់​​​​៤ខែ​​​ខាង​​​មុខ

6 ម៉ោង មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ជ្រើសរើស​បាន​ហើយ​នាយក​រដ្ឋមន្ត្រី​ថ្មី តែ​នៅ​មិន​ច្បាស់លាស់​ដោយ​ការ​ព្រួយបារម្ភ​នានា​នៅ​តែ​មាន​។ រដ្ឋាភិបាល​នោះ​មាន​អាយុ​មិន​វែង​ទេ ដោយ​ការ​បោះ​ឆ្នោត​សភា​ថ្មី​នឹង​ធ្វើ​ក្នុង​រយៈពេល​៤​ខែ​ទៀត​។ នាយក​រដ្ឋមន្ត្រី​ទី​៣២​របស់​ថៃ​លោក​ANUTIN CHAMVIRAKUL ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​របស់​សភា បាន​ទទួល​សំឡេង​៣៣១​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៤៩២​ពោល​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​។…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ជ្រើសរើស​បាន​ហើយ​នាយក​រដ្ឋមន្ត្រី​ថ្មី តែ​នៅ​មិន​ច្បាស់លាស់​ដោយ​ការ​ព្រួយបារម្ភ​នានា​នៅ​តែ​មាន​។ រដ្ឋាភិបាល​នោះ​មាន​អាយុ​មិន​វែង​ទេ ដោយ​ការ​បោះ​ឆ្នោត​សភា​ថ្មី​នឹង​ធ្វើ​ក្នុង​រយៈពេល​៤​ខែ​ទៀត​។ នាយក​រដ្ឋមន្ត្រី​ទី​៣២​របស់​ថៃ​លោក​ANUTIN CHAMVIRAKUL ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​របស់​សភា បាន​ទទួល​សំឡេង​៣៣១​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៤៩២​ពោល​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​។ ពេល​នេះ​មាន​អាយុ​៥៨​ឆ្នាំ លោក​បាន​កាន់​តំំ​ណែ​ង​នយោបាយ​អំឡុង​ពេល​២៩​ឆ្នាំ​មក​ហើយ​។ បុរស​ខ្លាំង​ថ្មី​ថៃ​នេះ​ជា​មហាសេដ្ឋី​ខាង​អចលនទ្រព្យ​ជា​អ្នក​អភិរក្សនិយម​។

លោក​ធ្លាប់​ធ្វើ​ជាទី​ប្រឹក្សា ជា​អនុរដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​និង​ឧបនាយករដ្ឋមន្ត្រី​។ លោក​ជា​មនុស្ស​ដែល​គេ​ស្គាល់​ហើយ​ជា​ពិសេស​គេ​ស្គាល់​លោក​ច្បាស់​ដោយ​លោក​ជា​អ្នក​ការពារ​មុះ​មុត​ម្នាក់ ចំពោះ​ការ​ការ​លក់ដូរ​និង​ប្រើ​កញ្ឆា ដោយ​មិន​មានទោស​ពៃរ៍​។ ក្នុង​ឆ្នាំ​២០២២ ពេល​លោក​ជា​រដ្ឋមន្ត្រី​សុខាភិ បាល ថៃ​បាន​ដូរ​ច្បាប់​ប្រឆាំង​កញ្ឆា​អនុញ្ញាត​ឲ្យ​លក់​គ្រឿងញៀន​នោះ​តាម​ហាង និង​លុប​ចោល​ទោស​ប្រឆាំង​ការ​ប្រើ​វា​។ ប៉ុន្តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​ថៃ​ដូច​ជា​ដើរ​ថយក្រោយ​វិញ​នាំ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​សាខា​ផលិតកម្ម​និង​ចែកចាយ​កញ្ឆា​។

ក្នុង​ចំណោម​ការ​ប្រកាស​ដំបូង​ៗ​របស់​មេដឹកនាំ​ថ្មី​មានការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ការ​រំលាយ​សភា​ក្នុង​រយៈ​៤​ខែ​ទៀត និង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​។ ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់​លោក​រដ្ឋមន្ត្រីក្រសួង​គន្លឹះ​៣​គឺ​ក្រសួង​ការ​ទេស ហិរញ្ញវត្ថុ​និង​ថាមពល​ត្រូវ​បាន​ជ្រើសរើស​រួច​ហើយ​។ អគ្គនាយក​រតនាគារ​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អ្នកការទូត​អាជីព​ម្នាក់​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស ហើយ​អតីត​អគ្គនាយក​របស់​ក្រុមហ៊ុន​PTT ដែល​ទើប​ចូល​និវត្តន៍​ក្លាយជា​រដ្ឋមន្ត្រី​ថាមពល​។

សម្រាប់​រយៈពេល​៤​ខែ​ខាង​មុខ​នេះ​មុន​ការ​បោះ​ឆ្នោត​សភា​ថ្មី ប្រមុខ​រដ្ឋាភិបាល​ថ្មី​ថៃ​បាន​ប្រកាន់​យក​អាទិភាព​ចំនួន​៤​។ ខាង​សេដ្ឋកិច្ច​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​ក្នុង​ជីវ​ភា​ពេ​ស់​នៅ បង្កើន​ប្រាក់​ចំណូល​សម្រាប់​មេ​ផ្ទៃ​និង​សហគ្រាស​។ អាទិភាព​ទី​២​រឿង​សន្តិសុខ​ព្រំដែន ស្វែងរក​ដំណោះ ស្រាយ ដោយ​សន្តិវិធី​ជាមួយ​កម្ពុជា ដោយ​មិន​ឲ្យ​បាត់បង់​ដែនដី​មួ​យស​ង្ទី​រ​ម៉ែត្រការ៉េ​ណា​ឡើយ​។

ចេញ​សងការ​ខូ​ត​ខាត់​ដល់​បណ្ដា​គ្រួសារ​រង​ការ​ប៉ះពាល់​ដោយ​ជម្លោះ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​តាម​ព្រំដែន​។ អាទិភាព​ទី​៣​គឺ​គ្រោះ​មហន្តរាយ​ធម្មជាតិ ពង្រឹង​ប្រ​ពូ័​ន្ធ​ប្រកាស​អាសន្ន​និង​កម្មវិធី​ស្ដារ​ឡើង​វិញ និង​សង​សំណង​ខូចខាត​។ ចំណែក​អាទិភាព​ទី​៤​គឺ​បញ្ហា​សង្គម​ដោយ​តស៊ូ​ប្រឆាំង​គ្រឿង ញៀន ការ​ជួញដូរ​មនុស្ស ការ​ឆរ​បោក​និង​ល្បែង​សី​ុ​សងគ្រប់​ប្រភេទ​រួម​ទាំង​ល្បែង​អន​ឡាញ
​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ