ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​រំលង​! រោគ​សញ្ញា​ទាំងនេះ​ប្រាប់​ថា​អ្នក​អាច​មាន​សត្វល្អិត​ក្នុង​ពោះវៀន

8 ម៉ោង មុន

សត្វល្អិត​ក្នុង​ពោះវៀន​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំងមូល​របស់​អ្នក​។ ការ​យល់​ដឹង​ពី​សញ្ញាណ​នៃ​បញ្ហា​នេះ​អាច​ជួយ​ឱ្យ​អ្នក​ដោះស្រាយ​បាន​ទាន់​ពេល​។ ខាងក្រោម​នេះ​ជា​សញ្ញា ៣ យ៉ាង​ដែល​អ្នក​អាច​កំពុង​មាន​បញ្ហា​សត្វល្អិត​ក្នុង​ខ្លួន​៖ ១. វិលមុខ និង​អស់កម្លាំងសត្វល្អិត​មិន​ត្រឹមតែ​រស់នៅ​ក្នុង​ពោះវៀន​ទេ តែ​វា​ក៏​ស៊ី​សារធាតុចិញ្ចឹម​ពី​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​ដែរ​។ ដូច្នេះ​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់​ក៏​ដោយ…

សត្វល្អិត​ក្នុង​ពោះវៀន​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំងមូល​របស់​អ្នក​។ ការ​យល់​ដឹង​ពី​សញ្ញាណ​នៃ​បញ្ហា​នេះ​អាច​ជួយ​ឱ្យ​អ្នក​ដោះស្រាយ​បាន​ទាន់​ពេល​។

ខាងក្រោម​នេះ​ជា​សញ្ញា ៣ យ៉ាង​ដែល​អ្នក​អាច​កំពុង​មាន​បញ្ហា​សត្វល្អិត​ក្នុង​ខ្លួន​៖

១. វិលមុខ និង​អស់កម្លាំង
សត្វល្អិត​មិន​ត្រឹមតែ​រស់នៅ​ក្នុង​ពោះវៀន​ទេ តែ​វា​ក៏​ស៊ី​សារធាតុចិញ្ចឹម​ពី​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​ដែរ​។ ដូច្នេះ​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់​ក៏​ដោយ ក៏​រាង​កាយ​របស់​អ្នក​មិន​អាច​ទទួល​បាន​ជីវជាតិ​បាន​ពេញលេញ​ដែរ​។ ជា​លទ្ធផល អ្នក​អាច​នឹង​មាន​អារម្មណ៍ វិលមុខ និង​អស់កម្លាំង គ្រប់ពេល​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។

២. រមាស់​ស្បែក
ការ​រមាស់​ស្បែក​អាច​បណ្ដាល​មក​ពី​បញ្ហា​ជា​ច្រើន តែ​ក្នុង​ចំណោម​នោះ ក៏​មាន​វត្តមាន​សត្វល្អិត​ក្នុង​ពោះវៀន​ដែរ​។ ជា​ពិសេស ពពួក​អៀន ឬ​ព្រូន​តូច​ៗ អាច​បង្ក​ឱ្យ​មានការ​រមាស់​ស្បែក និង រមាស់​រន្ធ​គូថ​។

៣. ឈឺពោះ
ការ​ឈឺ​ក្នុង​ពោះ​ជា​ញឹកញាប់ ជា​ពិសេស​មាន​អាកា​រៈ​ដូច​ជា ផោម​ច្រើន ហើមពោះ និង​រាករូស អាច​ជា​សញ្ញា​បញ្ជាក់​ពី​វត្តមាន​សត្វល្អិត​ក្នុង​ពោះវៀន​។ អ្នក​គួរតែ​សង្ស័យ​ខ្លួនឯង ជា​ពិសេស​បើសិនជា​អ្នកមាន​ទម្លាប់​ញ៉ាំ​អាហារ​ដែល​មិន​ផ្តល់​អនាម័យ​ត្រឹមត្រូវ​។

ការ​ណែនាំ​៖
ជា​ទូទៅ គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​លេបថ្នាំ​បញ្ចុះ​សត្វល្អិត រៀង​រាល់ ៣ ខែ​ម្តង ឬ​យ៉ាង​យូរ ៦ ខែ​ម្តង​។ នេះ​គឺ​ដើម្បី​ការពារ​សត្វល្អិត​ដែល​អាច​ចូល​មក​ក្នុង​ខ្លួន​ដោយ​ការ​ធ្វេសប្រហែស​ផ្នែក​អនាម័យ​។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​គួរ​ទិញ​ថ្នាំ​មក​ប្រើប្រាស់​ដោយ​ខ្លួនឯង​ទេ​។ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​ដើម្បី​ទទួល​បានការ​ណែនាំ​ត្រឹមត្រូវ​មុន​នឹង​ប្រើប្រាស់​ថ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ