ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​មួយ​កន្លែង​នៅ​ខេត្តកំពង់ឆ្នាំង ​បញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​ មួយ​កន្លែង​ នៅ​ខេត្តកំពង់ឆ្នាំង ​បញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន ​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ​។…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​ មួយ​កន្លែង​ នៅ​ខេត្តកំពង់ឆ្នាំង ​បញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន ​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ​។

សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ ត្រូវ​បាន​ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំ​ដោយលោក ជោ ថុ​ល អនុប្រធាន​នាយកដ្ឋាន ដោយ​មានការ​ចូលរួម ពី​អាជ្ញាធរ​មូលដ្ឋាន បាន​រក​ឃើញ​បាន​បញ្ចេញ​ផ្សែង មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស នាំ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

ក្រុមការងារ​ក្រសួងបរិស្ថាន បាន​រក​ឃើញ​ថា នៅ​ខាងក្រៅ​សិប្បកម្ម មាន​ក្លិន​ឈ្ងៀម​ប្រេង​ខ្មៅ ចេញពី​ទីតាំង​សិប្បកម្ម​។​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​រោងចក្រ បាន​លើក​ឡើង​ពីការ​ព្រួយបារម្ភ​ចំពោះ​សុខភាព ដែល​បាន​ប៉ះពាល់​ពី​បញ្ហា​ក្លិន ចេញពី​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​នេះ​។ សិប្បកម្ម​ខាងលើ​ពុំ​មាន​ប្រព័ន្ធ​ចម្រោះ​ផ្សែង​នោះ​ទេ​។ យោង​តាម​ការ​ធ្វើតេស្ត​ បឋម​គុណភាព​ខ្យល់ ចេញពី​បំពង់ផ្សែង​ឡ​ស​ម្ងួ​ត និង​ឡ​ស្ល​ប្រេង​ខ្មៅ ឃើញ​ថា​កម្រិត​សារធាតុ​ SO2 លើស​ស្ដង់ដារ​ ។

ប្រឈម​នឹង​បញ្ហា​បរិស្ថាន​ខេ​ង​លើ ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ចំពោះ​មុខ​ គឺតម្រូវ​ឱ្យ​សិប្បកម្ម​បញ្ឈប់​ការ​បញ្ចេញ​ផ្សែង​ជា​បន្ទាន់​ទោះ​រូបភាព​ណា​ក៏​ដោយ​។ ជាមួយ​គ្នា​នេះ សិប្បកម្ម ត្រូវ​បំពាក់​ប្រព័ន្ធ​ចម្រោះ​សម្អាត​ផ្សែង​ចេញពី​ឡ​ស​ម្ងួ​ត និង​ឡ​ស្ល​ប្រេង​ខ្មៅ ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​អនុលោម​តាម​ស្ដង់ដា​កំណត់ និង​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​ពាក់ព័ន្ធ​ ។

លើស​ពី​នេះ ម្ចាស់​សិប្បកម្ម ត្រូវ​រៀបចំ​របាយការណ៍វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង ដាក់​ជូន​ក្រសួងបរិស្ថានពិនិត្យ និង​ផ្ដល់​យោបល់​។ សិប្បកម្ម​ខេ​ង​លើ​នេះ ត្រូវ​ទទួល​រង​ពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន ​និង​ធនធានធម្មជាតិ មាត្រា​១៥៦ មាត្រា​១៦១ មាត្រា​១៧៣ និង​មាត្រា​៦៦៨ និង​អនុក្រឹត្យ​លេខ​៤២ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ខ្យល់ និង​ការ​រំខាន​ដោយ​សំឡេង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ