កូនប្រុសទាំង២របស់លោកអេ ភូថង ត្រូវបានដកបម្រាមការប្រកួតវិញក្រោយការអន្តរាគមន៍ពីសម្ដេចតេជោ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបការផ្អាក ការចាប់គូប្រកួតកីឡាករ គុនខ្មែរ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង…
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបការផ្អាក ការចាប់គូប្រកួតកីឡាករ គុនខ្មែរ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង…
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបការផ្អាក ការចាប់គូប្រកួតកីឡាករ គុនខ្មែរ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង និងអេអាំ ម៉ារីនភូថង ដែលត្រូវជាកូនៗរបស់លោក អេ ភូថង ។

ការសម្រេចលុបចេញនូវការផ្អាកនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាកមិនឲ្យកូនប្រុសលោក អេ ភូថង ចូលរួមប្រកួតក្នុងរយៈពេល៦ខែ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។
សូមជម្រាបថា ការសម្រេចលុប ការផ្អាកការចាប់គូប្រកួតកីឡាករគុនខ្មែរ ២រូបខាងលើ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងពីការហាមឃាត់កីឡាករ២រូប មិនឱ្យប្រកួត រយៈពេល៦ខែ ក្នុងខណៈកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចតេជោ បានសរសេរថា ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាមឃាត់កីឡាករ ២រូប មិនឱ្យប្រកួត រយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូប កំពុងត្រៀមប្រកួតនៅក្រៅប្រទេស ។
សម្តេចតេជោ បានថ្លែងថា ៖ «ខ្ញុំសូមសំណូមពរដ៏ទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបប នៃការងារផ្ទៃក្នុង សហព័ន្ធផង ។

ការដោះស្រាយផ្សេងទៀត រង់ចាំឱ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយ ដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា» ។
គួរបញ្ជាក់ដែរថា តាមសេចក្ដីជូនដំណឹងស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរមិនឱ្យចូលរួមការប្រកួត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងលិខិតលេខ០៣១/២០២៦ សណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលកីឡាកងយោពលខេមរភូមិន្ទ ។

តបតាមកម្មវត្ថុ និងយោងខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់មេត្តាជ្រាបថា ករណីស្នើសុំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ គឺកីឡាករ ២រូប ដែលជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសមាសភាព ១- អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង កីឡាករគុនខ្មែរ និង២- នាយឯក អេ អាំម៉ារីនភូថង កីឡាករគុនខ្មែរ៕
ចែករំលែកព័តមាននេះ