សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ៣៣គ្រឿង ជូនវីរកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ
ឧត្ដរមានជ័យ ៖ នៅដើមសប្តាហ៍ទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី…
ឧត្ដរមានជ័យ ៖ នៅដើមសប្តាហ៍ទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី…
ឧត្ដរមានជ័យ ៖ នៅដើមសប្តាហ៍ទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការ តំបន់ប្រតិបតិ្តការសឹកឧត្ដរមានជ័យ អញ្ជើញចូលរួមទទួល តំណាងក្រុមហ៊ុន លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចុះប្រគល់ម៉ូតូម៉ាក (HONDA Wave) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពជួរមុខ ដែលបានរងការខូចខាតក្នុងសមរភូមិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលបំពេញភារកិច្ចការពារ បូរណភាពទឹកដី ក្នុងសរមភូមិមុខទិសទី៣ ក្នុងនោះអង្គភាព តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ទទួលបានម៉ូតូចំនួន ៣៣គ្រឿង វីរកងទ័ពឈរជើងការពារទិសប្រាសាទតាក្របី ចំនួន ២៧គ្រឿង និងបម្រើការក្នុងអង្គភាពចំនួន ០៦គ្រឿង ។
មេបញ្ជា មេបញ្ជាររង នាយទាហាន នាយទាហានរង និងពលទហាន នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូរយកចិត្តទុក្ខដាក់ សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កងទ័ពជួរមុខទាំងអស់ ក្នុងពេលបំពេញភារកិច្ចការពារ សន្តិភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះ លោកមេបញ្ជាការរង ព្រមទាំងវីរកងទ័ពជួរមុខទាំងអស់ បានប្ដេជ្ញាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី គោរពអនុវត្តបទបញ្ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជឿទុកចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ព្រមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ