ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផឹក​កាហ្វេ​វៀតណាម​ជាង​៧០០​តោន កើន​ជាង​៤០០%ក្នុង​រយ​:​ពេល​៧​ខែ

7 ម៉ោង មុន
  • ភ្នំពេញ

កាហ្វេ​បាន​ក្លាយជា​និ​មិ្ម​រូប​តនៃ​ភេសជ្ជៈ​​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​ ហើយ​តម្រូវការ​កាហ្វេ​នៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​៧​ខែ​ដើមឆ្នាំ​នេះ​ កម្ពុជា​នាំ​ចូល​កាហ្វេ​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​ពី​វៀ​ត​ណាម​មក​ ។ ពាក់ព័ន្ធ​នឹង​ទីផ្សារ​កាហ្វេ​​នេះ នាយកដ្ឋាន​គយ​វៀតណាម​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​កាហ្វេ​របស់​វៀត​ណាម​មក​កាន់​កម្ពុជា​បាន​កើនឡើង​ដល់​៧១៣​តោន មាន​តម្លៃ​ដល់​ទៅ​២,៧លាន​ដុល្លារ ។ សារព័ត៌មាន…

កាហ្វេ​បាន​ក្លាយជា​និ​មិ្ម​រូប​តនៃ​ភេសជ្ជៈ​​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​ ហើយ​តម្រូវការ​កាហ្វេ​នៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​៧​ខែ​ដើមឆ្នាំ​នេះ​ កម្ពុជា​នាំ​ចូល​កាហ្វេ​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​ពី​វៀ​ត​ណាម​មក​ ។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​កាហ្វេ​​នេះ នាយកដ្ឋាន​គយ​វៀតណាម​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​កាហ្វេ​របស់​វៀត​ណាម​មក​កាន់​កម្ពុជា​បាន​កើនឡើង​ដល់​៧១៣​តោន មាន​តម្លៃ​ដល់​ទៅ​២,៧លាន​ដុល្លារ ។

សារព័ត៌មាន Vietnam News បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​បរិមាណ​នេះ ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​នៅ​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែកក្កដា គិត​ជា​បរិមាណ​គឺ​កើនឡើង​៤០៦% ហើយ​បើ​គិត​ជា​តម្លៃ​វិញ​គឺ​មាន​កំណើន​កើនឡើង​ប្រមាណ​ជា​៤៦០​%ឯណោះ ។

ក្រៅពី​កម្ពុជា​នោះ វៀតណាម​បាន​នាំ​ចេញ​កាហ្វេ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ។
៧​ខែ​កន្លង​មកនេះ វៀតណាម​បាន​នាំ​ចេញ​សរុប​ប្រមាណ​ជា​១,១​លាន​តោន មាន​តម្លៃ​សរុប​ជាង​៦ ពាន់​លាន​ដុល្លារ កើនឡើង​៨​%​គិត​ជា​បរិមាណ ហើយ​បើ​គិត​ជា​តម្លៃ​វិញ​គឺ​មាន​កំណើន​៦៦% ។

ទីផ្សារ​ធំ​បំផុត​​នៃ​កាហ្វេ​វៀតណាម គឺ​អឺរ៉ុប​ដោយ​៧​ខែ​ក​ន្លង​ទៅ​នេះ គឺ​នាំ​ចេញ​សរុប​២.២៣១​តោន មាន​តម្លៃ​ជាង​១០​លាន​ដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ