ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​បាន​គ្រាប់​CkC​ឡង់ យក​​ឱ្យ​ជាង​ជួស​ជុល​​ម៉ាស៊ីន​ច្នៃ​ធ្វើ​ស៊ី​ម៉ាំង​កាណូត​ ផ្ទុះរ​.​បួស​ធ្ង​.​ន់​០២​នាក់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​បើកកាណូត​ម្នាក់​រើស​បាន​គ្រាប់​CkC ឡង់ ហើយ​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ម៉ាស៊ីន​កែ​ច្នៃ​ធ្វើ​បំពង់​ស៊ី​ម៉ាំង​បំពាក់​ម៉ាស៊ីន​កាណូត​របស់​ខ្លួន តែ​ចៃដន្យ​គ្រាប់​បាន​ផ្ទុះ​លាន់​កក្រើក បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ទាំង​ជាង​ច្នៃ​គ្រាប់ ទាំង​ម្ចាស់​កាណូត កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី…

ខេត្តបាត់ដំបង ៖ អ្នក​បើកកាណូត​ម្នាក់​រើស​បាន​គ្រាប់​CkC ឡង់ ហើយ​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ម៉ាស៊ីន​កែ​ច្នៃ​ធ្វើ​បំពង់​ស៊ី​ម៉ាំង​បំពាក់​ម៉ាស៊ីន​កាណូត​របស់​ខ្លួន តែ​ចៃដន្យ​គ្រាប់​បាន​ផ្ទុះ​លាន់​កក្រើក បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ទាំង​ជាង​ច្នៃ​គ្រាប់ ទាំង​ម្ចាស់​កាណូត កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ១៤ កក្កដា នៅ​ចំណុច​រាំង​ត្បាល់ ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រពឹសដៃ​ច្នៃ​គ្រាប់​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ យ៉ា រ៉ា​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីន (​អ្នក​ច្នៃ​គ្រាប់​) និង​ឈ្មោះ ផា​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​រើស​គ្រាប់ឡង់​យក​ក​ឲ្យ​ជាង​ច្នៃ​ធ្វើ​ស៊ី​ម៉ាំង​កាណូត ពួក​គេ​រង​របួសធ្ងន់​ទាំង​០២​នាក់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មោះ សុ​ភ័​ក្រ ជា​អ្នក​ប្រើប្រាស់​កាណូត ហើយ​មិន​រើស​បាន​គ្រប់ CkC ឡង់ ពី​ណា​មក​ទេ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​រើស​បាន​គ្រាប់ ក៏​មានគំនិត​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ម៉ាស៊ីន ដើម្បី​កែ​ច្នៃ​ធ្វើ​បំពង់​ស៊ី​ម៉ាំង បំពាក់​ម៉ាស៊ីន​កាណូត​របស់​ខ្លួន ។ ជាង​ម៉ាស៊ីន​ក៏​យក​គ្រាប់​នោះ​ទៅ​កែ​ច្នៃ​ខុស​បច្ចេកទេស​ក៏​ផ្ទុះ​លាន់​កក្រើក បណ្ដាល​ឲ្យ​ជាង​ច្នៃ និង​ម្ចាស់​គ្រាប់​រង​របួស​ទាំង​០២​នាក់​ជា​ទម្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ទ​ង្វើ​របស់​បុរស​ទាំង​០២​នាក់​ខាង​នេះ បង្ហាញ​ពី​ភាព​ខ្វះ​ការ​យល់​ដឹង ពី​គ្រោះថ្នាក់​ដោយសារ​គ្រប់​មិន​ទាន់​ផ្ទុះ​គ្រប់​បរភេទ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​យកតម្រាប់​តាម​ជាង​ម៉ាស៊ីន និង​អ្នក​រើស​គ្រាប់​យក​ទៅ​ច្នៃ​ខាងលើ​នេះ ព្រោះ​ប្រឈម​នឹង​គ្រោះ​បំផុត​។

ផ្ទុយ​ទៅ​វិញ បើ​បងប្អូន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ត្រូវ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រូ​ត​ពិនិត្យ និង​ចាត់វិធានការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ