ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់រកឃើញអាវុ.ធ៥២ដើម និងវិទ្យុទាក់ទង៣គ្រឿងក.ប់ក្នុងចម្ការដំឡូងមីមួយកន្លែង

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ មន្ត្រី​អង្គភាព​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​រក​ឃើញ​អា​វុ​.​ធ​ចំនួន​៥២​ដើម និង​វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង ស្ថិត​នៅ​ក្នុង​ដី នៅ​ចម្ការ​ដំឡូង​មី មួយ​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ មន្ត្រី​អង្គភាព​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​រក​ឃើញ​អា​វុ​.​ធ​ចំនួន​៥២​ដើម និង​វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង ស្ថិត​នៅ​ក្នុង​ដី នៅ​ចម្ការ​ដំឡូង​មី មួយ​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ធំ ។

ឯកឧត្តម ហេង រតនា​អគ្គនាយក​ស៊ី​ម៉ាក់ សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា ៖ ដី​អតីតៈ​សមរភូមិ​ប្រយុទ្ធ ប្រែ​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​អង្គភាព CMAC បាន​ឆ្លើយ​តប​បោសសម្អាត​អា​វុ​.​ធ​ក​.​ប់​ទុក​សំណល់​សង្គ្រាម ស្ថិត​នៅ​ភូមិ​ទូក​ពីរ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ជួប​កាំ​ភ្លើ​.​ង​កប់​លា​.​ក់​ទុក​នៅ​សម័យ​សង្គ្រាម មាន​ចំនួន​៥២​ដើម និង​វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង ។

ឯកឧត្តម បាន​អរគុណ​សន្តិភាព ដែល​បាន​ធ្វើ​ឱ្យ​អា​វុ​.​ធ​ក​.​ប់​ទុក ត្រៀមប្រយុទ្ធ​រវាង​ខ្មែរ និង​ខ្មែរ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ហើយ​អា​វុ​.​ធ​ទាំងនេះ​គ្មាន​សមរភូមិ​បម្រើ​ការ​រហូត​បាត់បង់​សមត្ថភាព​ប្រយុទ្ធ និង​ក្លាយជា​សាកស​.​ព​អា​វុ​.​ធ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ