ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ទុរេន​​ជាង​៤​តោនរបស់​ពលរដ្ឋចំនួន២​ឃុំ​ នៅស្រុក​សំឡូត​ យក​មកជូន​​កងទ័ព​ការពារ​ព្រំដែន​ជួរ​មុខ

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ផ្លែ​​ទុរេន​​ប្រមាណ​ជាង​៤​តោន​របស់ប្រជាពលរដ្ឋ​ចំនួន២​ឃុំ​ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ បានយក​មក​ប្រគល់​ជូន​ទីបញ្ជាការ​ទិស​ទី​១ សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​កង​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៥…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ផ្លែ​​ទុរេន​​ប្រមាណ​ជាង​៤​តោន​របស់ប្រជាពលរដ្ឋ​ចំនួន២​ឃុំ​ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ បានយក​មក​ប្រគល់​ជូន​ទីបញ្ជាការ​ទិស​ទី​១ សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​កង​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៥ ​នៅ​ទីបញ្ជាការដ្ឋាន​ទិស​ទី​១​បន្ទាយ​មាន​ជ័យ​។

លោក ឈិ​ម ព្រឿ​ង មេឃុំ​សំឡូត និង​លោក វិត រ៉េ​ត មេឃុំ​ស៊ុ​ង បាន​មាន​ប្រសាសន៍​ថា​ ​ផ្លែ​ទុរេន​ប្រមាណ​ជាង​៤​តោន​ និង​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​នាំ​យកមក​​ប្រគល់​ជូន​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ និង​មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ​នា​ពេល​នេះ​ សម្រាប់​យក​ទៅ​បែងចែកជូន​ដល់​កងកម្លាំង​ជួរ​មុខការ​ពារ​ខ្សែបន្ទាត់​ព្រំដែន​និង​បូរណភាព​ទឹកដី​ ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ។

លោក​មេឃុំ​ទាំង​២​បាន​បញ្ជាក់​ថា​ ​ផ្លែ​ទុរេន​និង​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ទាំងនេះ​គឺ​បាន​មក​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំឡូត ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​បាន​បង្កបង្កើន​ផល​ដោយ​ខ្លួនឯង​ហើយ​កៀរគរ​គ្នា​បាន​យក​មក​ប្រគល់​ជូន​ដល់​កងទ័ព​យើង​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​និង​មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ ក៏​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ទាំង​២​ឃុំ​គឺ​ឃុំ​សំឡូត និង​ឃុំ​ស៊ូ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​បាន​នាំ​យក​ផ្លែ​រេ​ន​ជាង​៤​តោន​និង​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ទៀត មក​ប្រគល់​ជូន​បញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ ដើម្បី​យក​ទៅ​ប្រគល់​ជូន​កម្លាំង​ជួរ​មុខ​ដែល​កំពុង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ការពារ​បូរណៈភាព​ទឹកដី​និង​មាតុភូមិ​កម្ពុជា​អោយ​បាន​គង់វង្ស​មិន​អោយ​ប្រទេស​ជិតខាង​រំលោភ​បំពាន​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ