ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​​ប្រុសស្រី៣នាក់ ស្ទាក់កា.ប់​ស្ត្រី​ម្នាក់​ប្ល.ន់​យក​ម៉ូតូ​ និង​កាបូបលុយ ទៅបាត់

13 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​តាមប្រភពព័ត៌មាន​បឋម​បាន​ឱ្យដឹងថា មាន​ករណី​ក្រុម​ចោរ​ស្រី​ប្រុស​ចំនួន៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ស្ទាក់​កាប់​ស្ត្រី​ម្នាក់ ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ​រួច​ប្លន់​យក​ម៉ូតូ​និង​កាបូប​លុយ​បាន​សម្រេច​ហើយ​បាន​យក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣​កក្កដា​២០២៥ នៅ​លើ​កំណា​តិ​ផ្លូវជាតិ​លេខ​១៣D ត្រង់​ចំណុច ជិត​ស្ពាន​អា​ដាវ…

ខេត្តស្វាយរៀង​ ៖ ​តាមប្រភពព័ត៌មាន​បឋម​បាន​ឱ្យដឹងថា មាន​ករណី​ក្រុម​ចោរ​ស្រី​ប្រុស​ចំនួន៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ស្ទាក់​កាប់​ស្ត្រី​ម្នាក់ ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ​រួច​ប្លន់​យក​ម៉ូតូ​និង​កាបូប​លុយ​បាន​សម្រេច​ហើយ​បាន​យក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣​កក្កដា​២០២៥ នៅ​លើ​កំណា​តិ​ផ្លូវជាតិ​លេខ​១៣D ត្រង់​ចំណុច ជិត​ស្ពាន​អា​ដាវ ស្ថិត​នី​ក្នុងភូមិ​ថ្មី​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។​

មក​ដល់​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ប្រ​ម៉ា​ញ់​មុខសញ្ញា​ក្រុម​ចោរប្លន់ មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ប៉ិច យ៉ៃ អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ​ជិត​ច្រក​ទ្វា​ព្រំដែន​អន្តរ​ជាត់​ព្រៃ​វ​ល្ល័ ពេល​ចេញពី​ធ្វើការ​ក៏​ត្រូវ​ក្រុម​ចោរ​ស្ទាក់​កាប់​ប្លន់​នៅ​លើ​ផ្លូវថ្នល់​តែ​ម្តង​ពិតជា​សាហាវ​មែន​។​

បើ​តាម​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រុម​ចោរ​មាន​គ្នា​០៣​នាក់​ស្រី​ម្នាក់​សក់​ខ្លី ប្រុស​២​នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់​នាង​និង​កាប់​នាង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ រង​របួសធ្ងន់​ហើយ​ក្រុម​ចោរ​បាន​យក​ម៉ូតូ​និង​កាបូប​លុយ និង​អត្តសញ្ញាណ​ប​ណ្ណ័ ទៅ​បាត់​។​

ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្ម​ភា​ប្លន់​ម៉ូតូ​ចំនួន​០២​កន្លែង​ផ្សេង​គ្នា លើក​ទី​១​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣​កក្កដា​២០២៥ ប្លន់​នៅ​ក្នុង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌​យក​បាន​ម៉ូតូ​១​គ្រឿង ហើយ​ក៏​បន្ត​មក​ប្លន់​ស្ត្រី​រង​គ្រោះ​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌​ទៀត​ ។ ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៤​កក្កដា​នេះ​សមត្ថកិច្ច​យើង​តាម​ប្រ​ម៉ា​ញ់​ដល់​ក្រុង​បា​វិត គឺ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​និង​កំពុង​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត​ស្រី​១​នាក់​ប្រុស​១​នាក់​។​

ប្រភព​បន្ត​ថា​ ក្រុម​ចោរប្លន់​ស្ត្រី​រង​គ្រោះ​នៅ​ជិត​ស្ពាន​តា​ដាវ ជិត​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័​រួច​យក​ម៉ូតូ​និង​កាបូបស្ពាយ​ស្ត្រី​រង​គ្រោះ យក​មក​បោះចោល​នៅ​តាម​វាលស្រែ​ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​បា​វិត ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​និង​ស្ទាក់​ចាប់​បាន​ម្នាក់​និង​រិ​ប​អុស​បាន​ម៉ូតូ​១​គ្រឿង​នា​រសៀល​ថ្ងៃ​ទី​១៤​កក្កដា​នេះ​ ។ ​ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល​តាម​ប្រ​ម៉ា​ញ់​ជនសង្ស័យ​២​នាក់​ទៀត​រត់​ចូល​ក្នុង​ព្រៃ​ប្រេងខ្យល់​ សមត្ថកិច្ច​កំពុង​ព​ទ្ធ័​ចាប់ ដូច្នេះ​សូម​រង់ចាំ​តាមដាន​បន្ត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ