ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​ដីចម្ការ​គេ​ធ្វើ តែ​អ​កុស​ល្យ​ពេល​ចុះ​ភ្ជួរ​កិ​.​ន​ចំ​មីនតោន​ផ្ទុះ​ស្លា​.​ប់​អ្នក​បើក​ត្រាក់ទ័រ

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ពី​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា ស្ថិត​នៅ​ចំណុច…

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ពី​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា ស្ថិត​នៅ​ចំណុច ភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល ។

មន្ត្រី​មូលរ​ដ្ឋា​ន​បាន​រាយការណ៍​ថា ជន​រង​គ្រោះ​ឈ្មោះ ផុ​ន សុ​ភី ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ។ ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ត្រង់​ចំណុច​ខាងលើ ដែល​ជា​ដីចម្ការ​ធ្លាប់​អាស្រ័យ​ផល​រាល់​ឆ្នាំ តែ​អ​កុស​ល្យ​ពេល​បើក​ត្រាក់ទ័រ​ចុះ​ភ្ជួរ​ឆ្នាំ​នេះ បែរជា​កិន​ប៉ះ​ចំ​លើ​គ្រាប់​មីនតោន​នៅ​ក្បែរ​មាត់​អូរ បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក ។

សេច​ក្ដ​ដី​រាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ពេល​កើតហេតុ​ភ្លាម ជន​រង​គ្រោះ​រង​បួស​ធ្ងន់ ដាច់​ជើង​ខាងស្ដាំ តែ​គាត់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ រីឯ​ត្រាក់ទ័រ​ខូចខាត​ស្ទើរ​ទាំងស្រុង​តែ​ម្ដង ។ នាយ​ប៉ុស្ដិ៍​នគរបាល​រស្មី​សង្ហារ លោក អ៊ី រក្ស​ស្ម័គ្រ បាន​ប្រាប់​ដែរ​ថា ជន​រង​គ្រោះ​(​អ្នក​បើក​ត្រាក់ទ័រ​)​បាន​ជួល​ដីចម្ការ​នោះ​ពី​គេ​ធ្វើ​ខ្លួនឯង ។ លោក​ថា ដីចម្ការ​នោះ​មាន​ដំណាំ​ច្រើន​រួច​ស្រេច​ទៅ​ហើយ​ដែល​ម្ចាស់​តែង​ធ្វើ​រាល់​ឆ្នាំ ។ ប៉ុន្តែ​ឆ្នាំ​នេះ បាន​ជួល​ឲ្យ​ជន​រង​គ្រោះ លុះ​ជន​រង​គ្រោះ​បើក​ត្រាក់ទ័រ​ចុះ​ភ្ជួរ ក៏​ស្រាប់តែ​ជួប​រឿង​អ​កុស​ល្យ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន​នៅ​ក្បែរ​មាត់​អូរ​បណ្ដាល​ផ្ទុះ​របួស​ឲ្យ​គ្រោះថ្នាក់ តែ​គាត់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ ។

លោកនាយ​ប៉ុស្ដិ៍​ដដែល​បាន​បញ្ជាក់​ដែរ​ថា គ្រាប់​មីនតោន​នោះ​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​គេ​ដាក់​ក្បែរ​មាត់​អូរ ស្រប​ពេល​ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ខ្លាំង​ជាប់​ៗ​គ្នា ទើប​ពេល​ត្រាក់ទ័រ​ចុះ​ភ្ជួរ​ស្លុះ​ជ្រៅ​កិន​ដល់​គ្រាប់​មីន បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​តែ​ម្ដង ។ តាម​ពិត ដីចម្ការ​ខាងលើ​នេះ ម្ចាស់​តែង​ធ្វើ​រាល់​ឆ្នាំ តែ​អ​កុស​ល្យ​ពេល​ជន​រង​គ្រោះ​ជួល​ធ្វើ​ឆ្នាំ​នេះ​ជួប​គ្រោះថ្នាក់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ