ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងសុំលុយម្តាយ និងជីដូនមិនបានក៏ទាញពូថៅវា.យបំផ្លាញសម្ភារៈ និងគំរា.មសម្លា.ប់

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ម្តាយ និង​ជីដូន​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ខឹង​សុំ​លុយ​ចំនួន​២០​ម៉ឺន​រៀល ទៅ​ទិញ​ថ្នាំ​ញៀ​.​ន​មិន​បាន ស្រាប់តែ​ទាញ​ពូថៅ​វា​.​យ​បំផ្លិចបំផ្លាញ​សម្ភារៈ​ចាន ឆ្នាំង ហើយ​គំ​រា​.​ម​ស​ម្លា​.​ប់​ជីដូន​ទៀត ដោយ​អស់​ទ្រាំ…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ម្តាយ និង​ជីដូន​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ខឹង​សុំ​លុយ​ចំនួន​២០​ម៉ឺន​រៀល ទៅ​ទិញ​ថ្នាំ​ញៀ​.​ន​មិន​បាន ស្រាប់តែ​ទាញ​ពូថៅ​វា​.​យ​បំផ្លិចបំផ្លាញ​សម្ភារៈ​ចាន ឆ្នាំង ហើយ​គំ​រា​.​ម​ស​ម្លា​.​ប់​ជីដូន​ទៀត ដោយ​អស់​ទ្រាំ និង​ទ​ង្វើ​កូន និង​ចៅ ដែល​ធ្វើ​បែប​នេះ ក៏​សម្រេចចិត្ត​ប្តឹង​នគរបាល ។

ការ​ឃាត់ខ្លួន​យុវជន​ចិត្ត​ធ្វើបាប​ម្តាយ និង​ជីដូន​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​ចិត្ត​សាហា​.​វ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សំ សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ម្តាយ ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​០៣​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សំ សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិក្នុងផ្ទះ និង​រករឿង​ម្តាយ​ឈ្មោះ សេន មនោ អាយុ​៤៣​ឆ្នាំ នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​:​ក្នុងផ្ទះ​ជា​ច្រើន ។

ចំណែក​សម្ភារៈ​ដែល​ខូចខាត​មាន​ដូច​ជា ៖ ១.​ទ្វា​០១​ផ្ទាំង ២.​បែក​ចង្ក្រាន​០១ ៣.​បែក​ចានឆ្នាំង​មួយ​ចំនួន ។ ហើយ​គំ​រា​.​ម​ស​ម្លា​.​ប់​ទៅ​លើ​ឈ្មោះ ឈ​ន សុ​គុណ ភេទ​ស្រី អាយុ​៦៣ ឆ្នាំ រស់នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវជា​ជីដូន​របស់​ជនសង្ស័យ​នៅផ្ទះ​ផ្សេង​គ្នា តែ​ក្នុង​ដី​ឡូ​តិ៍​តែ​មួយ ដោយសារ​សុំ​លុយ​២០​ម៉ឺន​រៀល​មិន​បាន ។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង និង​សំណូមពរ​របស់​ឈ្មោះ សេន មនោ ស្ត្រី​រង​គ្រោះជា​ម្តាយ សមត្ថកិច្ច​នគរបាល​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​សាល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជាៈ
១. ពូថៅ​ចំនួន​០១
២. ជំ​ពាម​កៅស៊ូ​អន​ឡាញ​០១ និង​គ្រាប់​ប៉ា​ដាង​០១​ប្រអប់
៣.​កន្ត្រៃ​តូច​ចំនួន​០១ យក​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ធ្វើការ​សាកសួរ​។

នគរបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ​យុវជន ជា​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វា​.​យ​បំផ្លិចបំផ្លាញ​ចង្ក្រាន ទ្វារ ចានឆ្នាំង ព្រមទាំង​គំ​រា​.​ម​ស​ម្លា​.​ប់​ទៅ​លើ​ម្តាយ និង​ជីដូន​ពិតប្រាកដ​មែន ។

មូលហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ ព្រោះតែ​សុំ​លុយ​ពី​ម្តាយ និង​ពី​ជីដូន​ទិញ​គ្រឿង​ញៀ​.​ន​មិន​បាន ក៏​ធ្វើ​សកម្ម​វា​.​យ​បំផ្លាញ និង​គំ​រា​.​ម​ស​ម្លា​.​ប់​ជីដូន​បង្កើត​តែ​ម្តង ។

បច្ចុប្បន្ន​យុវជន​សង្ស័យ​ឈ្មោះ សំ សិទ្ធ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ជា​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំ​បញ្ជូន​បន្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ