ចិន-អាមេរិក ៖ អគ្គរដ្ឋបាលគយចិនថ្លែង កាលពីថ្ងៃទី១៤ កក្កដាថា កំណើននៃការនាំចេញរបស់ចិនទៅអាមេរិកកំពុងតែស្ទុះឡើងជាលើកដំបូង កាលពីខែមុន ។ ការនាំចេញនោះកើន៥,៨%ក្នុងខែមិថុនាឡើងដល់៣២៥ពាន់លានដុល្លារ បន្ទាប់ពីការកើន៤,៨%ក្នុងខែឧសភា ដែលមានការចុះថយបើប្រៀបធៀបទៅនឹង៨,១% កត់សម្គាល់ឃើញកាលពីខែមេសា។
ចំណែកការនាំចូលវិញកើន១,១%ក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុន ទល់នឹងការចុះថយ៣,៤%ក្នុងខែឧសភា ។ បរិមាណទំនិញនាំចេញទៅកាន់អាមេរិកក៏មានការចុះថយដែរ សម្រាប់៣ខែជាប់ៗគ្នាដោយធ្លាក់ចុះ១៦,១%ក្នុងខែមិថុនា ក៏ទោះបីការចុះថយនោះមានតិចជាងកាលពីខែឧសភាដែលមានដល់៣៤,៥%ក្ដី ។
ចិនបង្កើនការនាំចេញទៅកាន់ទីផ្សារដទៃៗទៀត ដែលស្វែងរកពង្រីកការផ្លាស់ប្ដូរពាណិជ្ចកម្ម ក្នុងដំណាក់កាលមិនច្បាស់លាស់របស់ពិភពលោក។ ក្នុងឆមាសដំបូងនៃឆ្នាំនេះ ការផ្លាស់ប្ដូរពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេសអាហ្វ្រិក អាមេរិកឡាទីននិងសហភាពអឹរ៉ុបមានការកើនឡើង។ ការផ្លាស់ប្ដូរពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេសអាស៊ាន ក៏មានការកើនឡើងក្នុងឆមាសដំបូងនៃឆ្នាំនេះដែរ ៕
ចែករំលែកព័តមាននេះ