ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើ.ងធំថៃចំនួន១១គ្រាប់ បានធ្លាក់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នារសៀលថ្ងៃនេះ

14 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ៖

-ចាប់​ម៉ោង​១៤:៣៦​នាទី ដល់​ម៉ោង​១៤:៥៧​នាទី យោធា​ថៃ នៅ​តែ​បន្ត​វាយប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​ដោយ​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ធំ​ផ្លោង​ចំនួន​១១​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

សកម្មភាព​ខាងលើ​ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ