សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៤កក្កដាបានដាក់ឱសានវាទមួយ ទុកពេល៥០ថ្ងៃឲ្យរុស្ស៊ីបញ្ច្ប់សង្គ្រាមនៅអ៊ុយក្រែន បើមិនដូច្នោះទេនឹងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត និងប្រកាសពីការបំពាក់អាវុធឡើងវិញដ៏ច្រើនដល់អ៊ុយក្រែនតាមរយៈអង្គការអូតង់។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីបានសម្ដែងការអបអរយ៉ាងខ្លាំងចំពោះការប្រកាសនោះដោយនិយាយថា លោកដឹងគុណសមភាគីអាមេរិក ចំពោះឆន្ទៈរបស់លោកជួយទ្រទ្រង់ដល់ការការពារអាយុជីវិតពលរដ្ឋអ៊ុយក្រែន។ លោត្រាំថាលោកខកចិត្តខ្លាំងណាស់ចំពោះប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ដែលជាប្រភពនៃការលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២។
នៅសេតវិមានអមដោយអគ្គលេខាធិការអូតង់លោកMARK RUTT លោកត្រាំថ្លែងថា ច្ញុំគិតថាយើងអាចទទួលបានកិច្ចព្រមព្រៀងមួយតាំងពី២ខែមុន តែវាមិនសម្រេចបានឡើយ។ ដូច្នេះយើងនឹងបង្កើតច្បាប់យកពន្ធបន្ថែមទៀតប្រឆាំងបណ្ដាសម្ព័ន្ធមិត្តរុស្ស៊ី។ ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងមួយ ក្នុងពេល៥០ថ្ងៃទៀតទេនោះសាមញ្ញបំផុតការយកពន្ធគយនឹងមានដល់១០០%។
កាលពីឆ្នាំទៅមិញបណ្ដាដៃគូពាណិជ្ចកម្មសំខាន់របស់រុស្ស៊ីគឹចិន តំំណាងឲ្យប្រមាណ៣៤%នៃការផ្លាស់ប្ដូរសរុប។ ក្រៅពីនេះមានឥណ្ឌា តួកគីនិងបេឡារុស។ នៅក្រុងព្រុចសែលប្រមុខការទូតអឺរ៉ុបលោកស្រីកាហ្សាកាល់ឡាស់ យល់ថា រយៈពេល៥០ថ្ងៃតំណាងឲ្យពេលដ៏វែងមួយ ខណៈជនស៊ីវិលស្លូតត្រង់ស្លាប់រៀងរាល់ថ្ងៃ។
លោកត្រាំនិយាយថា នេះជារឿងធំបំផុតមួយដែលយើងត្រូវព្រមព្រៀងគ្នា។ បណ្ដាឧបករណ៍យោធាមានតម្លៃច្រើនពាន់លានដុល្លារនឹងត្រូវទិញពីសហរដ្ឋអាមេរិក ហើយដឹកមកកាន់អូតង់រួចនឹងចែកចាយដោយរហ័សទៅទីលានប្រយុទ្ធ។ លោកត្រាំគូសបញ្ជាក់ថា បែបនេះអាមេរិកនឹងមិនចំណាយមួយសេនណាឡើយ។
អគ្គលេខាធិការអូតង់បញ្ជាក់ថា អាល្លឺម៉ង់ អង់គ្លេស ហ្វាំងឡង់ កាណាដា ន័រវែស ស៊ុយអែតនិងដាណឺម៉ាក់ នឹងស្ថិតក្នុងចំណោមអ្នកទិញនិងថា ការផ្ដល់ត្រូវតែរហ័សដើម្បី់ជម្រុញឲ្យលោកពូទីនព្រមចរចាសន្តិភាព។ អធិការបតីអាល្លឺម៉ង់លោកFRIEDRICH MERZ គូសបញ្ជាក់ថា ប្រទេសលោកនឹងដើរតួនាទីសំខាន់ ក្នុ្ងងការខិតខំប្រឹងប្រែងរួម ដើម្បីអ៊ុយក្រែន។ លោកត្រាំថាប្រព័ន្អការពារអាកាសប៉ាទ្រីយ៉ូត ក៏នឹងផ្ដល់ដល់អ៊ុយក្រែនក្នុងបណ្ដាថ្ងៃខាងមុខដែរ ៕
ចែករំលែកព័តមាននេះ