ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអង់​ គ្លេស Hamilton ឈ្នះ​ជើងឯកប្រណាំង​រថយន្តហ្វ័រមូឡា​វ័ននៅ​ម៉ា​ឡេស៊ី

11 ឆ្នាំ មុន

Lewis Hamilton បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជាពន់​ពេក​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​ប្រណាំង​រថយន្តប្រភេទ​ហ្វ័រមូឡាវ័ន​​ កម្ម​វិធី​Malaysian Grand Prix ​នៅទីលាន​ប្រណាំង​​Sepang Circuit​ ក្រុងគូ​​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេស៊ី​ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី៣០​ មី​នា​ ។​
ស្ថិត​នៅ​ក្នុង​វ័យ២៩​​​​​ឆ្នាំ Hamilton ដែល​​បើក​បរ​ឱ្យ​​ក្រុម ​Mercedes ​​បាន​បញ្ចប់​ការ​ប្រណាំង​​៥៦​ជុំ​ទី​លាន​​ក្នុង​​ថិរវេលា​១​ម៉ោង៤០​នាទី​

Lewis Hamilton បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជាពន់​ពេក​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​ប្រណាំង​រថយន្តប្រភេទ​ហ្វ័រមូឡាវ័ន​​ កម្ម​វិធី​Malaysian Grand Prix ​នៅទីលាន​ប្រណាំង​​Sepang Circuit​ ក្រុងគូ​​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេស៊ី​ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី៣០​ មី​នា​ ។​
ស្ថិត​នៅ​ក្នុង​វ័យ២៩​​​​​ឆ្នាំ Hamilton ដែល​​បើក​បរ​ឱ្យ​​ក្រុម ​Mercedes ​​បាន​បញ្ចប់​ការ​ប្រណាំង​​៥៦​ជុំ​ទី​លាន​​ក្នុង​​ថិរវេលា​១​ម៉ោង៤០​នាទី​និង​២៥.៩៧៤​​​​​វិនាទី​ដណ្តើម​បានពាន​ជើង​ឯក​យក​មក​គ្រប់​គ្រងជា​លើក​ទី​១ក្នុង​រដូវ​កាល​ ។  ចំ​ណាត់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​កីឡាករ​អា​ល្លឺ​ម៉ង់​ Nico Rosberg បើក​បរ​ឱ្យ​ក្រុម​ Mercedes ។ Rosbergបញ្ចប់​ការ​ប្រ​ណាំង​ដោយ​ប្រើ​អស់​ថិរវេលាច្រើន​ជាង​ Hamilton​​ ១៧.៣១៣​វិ​នា​ទី​ ។

ចំណែក​កីឡាករ​អាល្លឺម៉ង់​ម្នាក់​ទៀត​គឺ​ សេបា​ស្ទៀន វេតទែល​ ដែល​ធ្វើ​ឱ្យ​​ក្រុម​រេដប៊ុល​លេច​ធ្លោ​ជាង​គេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​​បញ្ចប់​ការ​ប្រណាំង​ដណ្តើម​បាន​​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៣​​ប៉ុណ្ណោះ​ ។ វេតទែល​​​​ ដែលធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រណាំ​ង​២ជុំ​មក​នេះ​ បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​​​យឺត​ជាង​​ Hamilton  ២៤នា​ទី​និង​៥៣៤​​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​ដណ្តើ​ម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​៤​បាន​ទៅលើ​ Fernando Alonso​​​​​។ កីឡាករ​អេស៉្បាញ​រូប​នេះ​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​​ថិរវេលា​យឺត​ជាង Hamilton ៣៥​​.៩៩២​វិនាទី ​​​។​សម្រាប់​ Hamilton នេះ​គឺជាជ័យ​ជម្នះ​ជើង​ឯក​លើក​ទី​១របស់​ខ្លួន​​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​នេះ​​ ។ សម្រាប់​ក្រុម Mercedesវិញ​ វាក៏​​ជា​លើក​ទី​១​ផងដែរ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៥មក​ដែល​កីឡាករ​របស់​ខ្លួន​ដល់​ទៅ​២​រូប​នាំ​មុខ​ការ​ប្រ​ណាំងក្នុង​ចំណាត់​ថ្នាក់លេខ​១​ និងលេខ​២​ ។

ថ្លែង​បន្ទាប់​ដណ្តើម​បានពាន​ជើង​ឯក​Hamilton បានបញ្ជាក់​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​​ខ្ញុំ​មិន​អាច​រក​អ្វី​មក​ថ្លែង​ពី​អារម្មណ៍​បាន​ទេ​។ វា​ជា​ជ័យជម្នះដែល​មិន​គួរ​ឱ្យ​ជឿ​ ។ ខ្ញុំ​សូម​ឧទ្ទិស​ជ័យ​ជម្នះ​នេះ​ដល់​ជន​រង​គ្រោះ​ជើង​ហោះ​ហើរ​ MH 370 ដែល​បាន​បាត់​ខ្លួន» ​។​
 កីឡាករ​ជើង​ខ្លាំង​​ពិភពលោកម្នាក់​ទៀត​​Jenson Button បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៦ ​។ ​អ្នក​បើក​បរ​ឱ្យ​ក្រុម McLaren រូប​នេះ​​បញ្ចប់​៥៦​ជុំ​ទី​លាន​ប្រ​ណាំង​ដោយ​ប្រើ​អស់​ថិរវេលា ១នា​ទី​និង​២៣.៦៩១​វិ​នា​ទី​ច្រើន​ជាង កីឡាករ Hamilton ។

នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​វិញ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រណំាំង​លើក​នេះ(ជុំ​ទី​២)​​ កីឡាករ Nico Rosberg ស្ថិត​នៅ​លំ​ដាប់​លើ​គេ​មាន​៤៣ពិន្ទុ​ នាំ​មុខ​កីឡាករ​ Hamilton ដែល​មាន​២៥​ពិន្ទុ​ស្ថិត​នៅ​លំ​ដាប់​ទី​២ ​​។ ឯ Fernando Alonso ស្ថិត​នៅ​លំ​ដាប់​ទី​៣​មាន​២៤​ពិន្ទុ ​។ កីឡាករ​​ Jenson Button ស្ថិត​នៅ​លំ​ដាប់​ទី​៤​មាន​២៣ពិន្ទុ ៕