រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ មីនា ២០១៤ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសអតីតមន្រ្តីស័ក្តិ៤ ប៉េអឹមលើផ្ទៃប្រទេសម្នាក់ឈ្មោះឆាយ ជឹម អាយុ៥០ឆ្នាំ ដាក់ពន្ធនាគារចំនួន៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន១២ លានរៀល ដាក់ចូលថវិការដ្ឋ ចំណែកកូនស្រីរបស់គាត់ឈ្មោះឆាយ រស្មី អាយុ១២ឆ្នាំ ត្រូវបានព្យួរឲ្យនៅក្រៅឃុំ។
ជនជាប់ចោទទាំងពីរឪពុកកូន ត្រូវបានចោទប្រកាន់ពីបទជួញដូរនូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកចំនួន៨កញ្ចាប់ទម្ងន់៣១,១៧ក្រាម ហើយពួកគេត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៩ កញ្ញា ២០១៣ ។ លោកស្រីចាំង ស៊ីណាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា ការដែលតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៥ មីនា ២០១៤ និងស្តាប់ចម្លើយរបស់ជនជាប់ចោទសាក្សី និងឯកសារដែលពាក់ព័ន្ធទាំងអស់តុលាការបានរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសតាមការចោទប្រកាន់របស់តុលាការពីបទជួញដូរសារធាតុញៀនពិតប្រាកដមែន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ