ជ័យជម្នះ១ប្រកួតនេះធ្វើឱ្យការប្រកួតរបស់ក្រុម Albirex Niigata រកបាន៣ពិន្ទុជាលើកដំបូង គឺឈ្នះ១ប្រកួត ចាញ់៦ប្រកួត ។ ចំណែកក្រុម Western Uni FC ៦ប្រកួតរកបាន៥ពិន្ទុ ដោយឈ្នះ១ប្រកួត ស្មើ២ប្រកួត ចាញ់៣ប្រកួត ។ សម្រាប់ការប្រកួតបន្តនឹងធ្វើឡើងនៅថ្ងៃទី២ មេសា វេលាម៉ោង១៥និង៣០នាទីតទៅ ដោយមានតែ១ប្រកួតបុ៉ណ្ណោះ គឺក្រុមខេត្តស្វាយរៀង ដែលកំពុងតែឈរនៅលំដាប់ទី៤ មាន១១ពិន្ទុនោះត្រូវជួបប្រកួតជាមួយក្រុមដែលឈរក្នុងលំដាប់ថ្នាក់ទី១០ ដែលទើបតែមាន៥ពិន្ទុ គឺក្រុម Western Uni FC ។ សូមរង់ចាំទស្សនាថា តើក្រុម Western Uni FC អាចដណ្តើមបានពិន្ទុបន្តទៀតដែរឬទេ ?
ចែករំលែកព័តមាននេះ