ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​១០០​គ្រួសារ​​ តវ៉ា​​សុំ​ឱ្យ​​ផ្អាក​​គ​​ម្រោង​​វារី​អគ្គិសនី​​ស្ទឹង​អារ៉ែង​​ស្រុក​ថ្ម​បាំង​​

11 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ នៅ​រសៀល​ថ្ងៃទី​៣១ មីនា ២០១៤ ប្រជាពល​រដ្ឋ​​ចំនួន​១០០​គ្រួសារ​ មកពី​​៣​ឃុំ​​ គឺ​ឃុំ​​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​​ថ្មដូន​ពៅ រួម​​ទាំង​ព្រះ​សង្ឃ​​ផង បាន​លើក​គ្នា​​តវ៉ា​នៅ​​មុខ​​សាលាខេត្ត​កោះកុង ដែល​ការ​​តវ៉ា​លើក​នេះ សុំ​​ឱ្យ​ប្រមុខ​​រាជរដ្ឋាភិបាល​​ ផ្អាក​គម្រោង​​សាងសង់​វារី​​អគ្គិសនី​​​​នៅ​​តំបន់​ស្ទឹង​អារ៉ែង​​ ស្ថិត​ក្នុង​​ស្រុក​ថ្ម​បាំង ។

ខេត្ត​កោះកុង ៖ នៅ​រសៀល​ថ្ងៃទី​៣១ មីនា ២០១៤ ប្រជាពល​រដ្ឋ​​ចំនួន​១០០​គ្រួសារ​ មកពី​​៣​ឃុំ​​ គឺ​ឃុំ​​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​​ថ្មដូន​ពៅ រួម​​ទាំង​ព្រះ​សង្ឃ​​ផង បាន​លើក​គ្នា​​តវ៉ា​នៅ​​មុខ​​សាលាខេត្ត​កោះកុង ដែល​ការ​​តវ៉ា​លើក​នេះ សុំ​​ឱ្យ​ប្រមុខ​​រាជរដ្ឋាភិបាល​​ ផ្អាក​គម្រោង​​សាងសង់​វារី​​អគ្គិសនី​​​​នៅ​​តំបន់​ស្ទឹង​អារ៉ែង​​ ស្ថិត​ក្នុង​​ស្រុក​ថ្ម​បាំង ។

សូម​រំលឹក​ថា កា​​តវ៉ា​នេះ​​ចាប់​​ផ្តើមតាំង​​ពី​​ថ្ងៃ​ទី​​១៤ មីនា មក​ម្ល៉េះ ដោយ​ជំហាន​ដំបូង​ពួក​គាត់​​បាន​ធ្វើការ​រារាំង​​ និង​បិទ​ផ្លូវ​​មិន​ឱ្យ​វិស្វករ​​ចិន​ចូល​​ទៅ​ក្នុង​​តំបន់​អារ៉ែង​​ ។ ដែល​តាម​​គម្រោង​​របស់​ក្រសួង​​ឧស្សាហកម្ម​​រ៉ែនិង​ថាម​ពល​​ លិខិត​ចុះ​ថ្ងៃទី​​០៧ មីនា ២០១៤ របស់លោក​​រដ្ឋ​មន្ត្រី​ ស៊ុយ សែម​​ បាន​ស្នើ​សុំ​​ទៅលោក​​អភិបាលខេត្ត​​ឱ្យ​ជួយ​​សម្រប​សម្រួល​​​​ឱ្យ​​ក្រុម​ហ៊ុន​​ SINOHY DRO RESOURCES.LTD ធ្វើការ​វិនិយោគ​​សាងសង់​​ គម្រោង​​វារី​​អគ្គិសនី​ស្ទឹង​អារ់ែង​​ ហើយ​​ក្រុម​ហ៊ុន​​នេះ​បាន​បញ្ជូន​​អ្នក​បច្ចេក​ទេស​​ និង​វិស្វករ​​​សិក្សា​​ប្រមូល​ទិន្ន​ន័យ​​បន្ថែម​​​ទៅ​ទី​តាំង​គម្រោង​​ ចាប់​តាំង​​ពី​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ រហូត​​ដល់​ថ្ងៃទី​​២៥ មិថុនា ២០១៤ ហើយ​មាន​សមាជិក​ប្រមាណ​​ជា​​៦០​នាក់ត្រូវ​ទៅ​កាន់​​​ទី​នោះ ។ ប៉ុន្តែ​​ក្រុមការ​ងារ​​របស់​ក្រុម​ហ៊ុនចិន​​មួយ​នេះ ត្រូវបាន​ប្រជា​​ពលរដ្ឋ​​តំបន់​ស្ទឹង​​អារ៉ែង​​រារាំង​​មិន​ឱ្យ​ចូល​ទៅ​តំបន់​​នោះឡើយ​​ តាំង​ពីថ្ងៃទី​​១៤ មីនា ២០១៤រហូត​មក ហើយ​​ការ​រារាំង​ពុំមាន​ដំណោះស្រាយ​សោះ ទើប​វាចេះ​តែ​​អូស​បន្លាយ​​រហូត​មក ហើយ​ពួក​គាត់​​បាន​ដល់​សាលា​ខេត្ត​​នៅ​​រសៀល​ថ្ងៃទី​៣១ មីនា​​នេះ​តែ​​ម្តង ។

នៅ​ក្នុង​​បដា​​ដែល​​ពលរដ្ឋ​​លើក​ឡើង​​មក​ធ្វើការ​​តវ៉ា​មាន​ន័យថា «យើង​មិន​ត្រូវ​​ការ​ទំនប់​វារី​អគ្គិសនី​​នៅ​តំបន់​​អារ៉ែង​​ទេ»។ មិន​​តែ​ប៉ុណ្ណោះ​​ទាំង​ប្រជាពល​រដ្ឋ​​ និង​ព្រះ​សង្ឃ​​បាន​លើក​ឡើង​ថា សុំ​​ឱ្យប្រ​មុខ​​រាជរដ្ឋាភិបាល​​ បញ្ឈប់​​គម្រោង​​វារី​អគ្គិសនី​​តំបន់​​​អា​រ៉ែង​ទៅ ព្រោះ​វាបាន​បំផ្លាញ​​ធនធាន​ធម្ម​ជាតិ​​ច្រើន​យ៉ាង​​ដូចជា​​ព្រៃឈើ ថ្ម​ភ្នំ​ រ៉ែ និង​សត្វ​ព្រៃ​​ ហើយ​​ពួក​គាត់​ជា​ជន​ជាតិ​ដើម​​ក៏មិន​ត្រូវការ​​វារី​អគ្គិសនី​​ដែរ ។

ព័ត៌​មាន​លម្អិត​នឹង​មាន​ផ្សាត​ជូន​នៅ​លើ​ទំព័រកាសែត​កោះសន្តិភាព​​