ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​​ដាក់​ឱ្យ​​ដំណើរ​ការ​​​ទីលាន​​បាល់​ទាត់​​​ហ្វូត​​សាល​ មីង​​ហួរ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទីលាន​បាល់​ទាត់​ហ្វូត​សាល មីងហួរ​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការ​មន​​​ មាន​ទំហំ​​១៧​ម៉ែត្រ​x​៣២​ម៉ែត្រ​​​ ស្មើ​នឹង​​​៣​តារាង​ ក្រាល​ស្មៅ​សិប្ប​និម្មិត​​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​​ហើយ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៩ មីនា កន្លង​ទៅ​ ក្រោម​វត្ត​មាន​លោក​ជំទាវ គឹម សេដ្ឋានី​ រដ្ឋ​លេខា​ធិការ​ក្រសួង​អប​់​រំ​ យុវ​ជន និង​កីឡា​ លោក ឈួរ ឈុន​ហួត ម្ចាស់​ទី​លាន​បាល់​ទាត់​ ហ្វូត​សាលមីងហួរ និង​ភ្ញៀវ​កិត្តិ​យស​​ជា​​ច្រើន​នាក់​ ។

លោក ឈួរ ឈុន​ហួត​ បាន​ឱ្យ​ដឹង​ថា​ ទីលាន​​បាល់​ទាត់​មីង​ហួរ សង់​ឡើង​ទៅតាម​​​​ស្តង់ដា​​​​ទីលាន​បាល់​ទាត់​​ហ្វូត​សាល​អន្តរ​ជាតិ​​ ដែល​ក្រាល​ស្មៅ​សិប្ប​និម្មិត​​ បាត​តារាង​មាន​​៦​ស្រទាប់​ ក្នុង​នោះ​ស្រទាប់​ទី​១ គឺ​ចាក់​សាប ទី​២ ក្រួស​មិច​ ទី៣ ​ផេះ​មិច ទី​៤ គឺ​ស្មៅ​សិប្ប​និម្មិត ទី​៥​ គឺ​ខ្សាច់​ និង​ទី​៦​ គឺ​គ្រាប់​ជ័រ ។ លោក​បន្ត​ទៀត​ថា​ នៅ​ក្នុង​រយៈ​ពេល​៣​ខែ​ខាង​មុខ​ទៀត​ លោក​នឹង​សម្ពោធ​ទីលាន​មីង​ហួរ​២ មាន​ទំហំ​ធំ​ជាង​នេះ​ មាន​ទាំង​ក្លិប​ហាត់​ប្រាណ​ អាង​ហែល​ទឹក​ រត់​ម៉ាស៊ីន ធាក់​កង់​ កីឡា​វាយ​ប៉េង​ប៉ុង​ រាំយូហ្គា​ ត្រាំ​ទឹក​ក្តៅ​ ស្ទីម​ ដែលសុទ្ធ​សឹង​ជា​ការ​ហាត់​​ប្រាណ​​ដើម្បី​សុខ​ភាព​​ទាំង​អស់​ផង​ដែរ ។
​លោក​ជំទាវ​ គឹម សេដ្ឋា​នី​ មាន​ប្រសាសន៍​ថា​ បើ​យុវ​ជន​​ទទួល​បាន​ការ​អប់​រំ​​ ហើយ​ពុំ​ទទួល​បាន​ការ​លេង​កីឡា​​នោះ យុវ​ជន​ពុំ​សូវ​មាន​សុខ​ភាព​រឹង​មាំ​ទេ ដូច​គ្នា​នេះ​ដែរ​ប្រសិន​បើ​យុវ​ជន​លេង​តែ​កីឡា​​ ពុំ​បាន​​ទទួល​ការ​អប់​រំ​នោះ ក៏​មាន​តែ​កាយ​សម្បទា​រឹង​មាំ តែ​ខ្វះ​ចំណេះ​ដឹង​ ។ លោក​ជំទាវ​បន្ត​ទៀត​​​ ដូច្នេះ​យុវ​ជន​ត្រូវ​តែ​ទទួល​បាន​ការ​​អប់​រំ​ផង​ និង​លេង​កីឡា​ផង​ នោះ​ទើប​យុវ​ជន​អាច​ក្លាយ​​ជា​​ទំពាំង​ស្នង​ឫស្សី​បាន ។ កីឡា​មិន​ត្រឹម​​តែ​អាច​ជួយ​​ឱ្យ​រាង​កាយ​មាំ​មួន សុខ​ភាព​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​នាំ​មក​នូវ​ការ​រឹត​ចំណង​​​សាម​គ្គី​ភាព​ មិត្ត​ភាព​រវាង​គ្នា​និង​គ្នា​ផង​ដែរ ។

​បន្ទាប់​ពី​មាន​ប្រសាសន៍​ចប់​ លោក​ជំទាវ​បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​​​​នូវ​ទី​លាន​បាល់​ទាត់​នេះ​​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​មិត្ត​ភាព​រវាង​ក្រុម​បាល់​ទាត់​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ ជាមួយ​ក្រុម​ក្រសួង​ព័ត៌​មាន និង​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ ជាមួយ​ក្រុម​​ក្រសួង​​សុខា​ភិបាល​​​ ៕