ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អេស្ប៉ាញ Rodriguez ឈ្នះ​ជើង​ឯក​ប្រណាំងកង់ Tour of Catalonia នៅទឹក​ដី​កំណើត​

11 ឆ្នាំ មុន

Joaquin Rodriguez​ បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ជើង​ឯក​​​​​ប្រណាំង​កង់​កម្ម​វិធី​ Tour of Catalonia​ នៅ​ប្រទេសអេស្ប៉ាញ​​​​​​ កាល​​ពី​ថ្ងៃ​អាទិត្យ​ ទី៣០​​​ខែមីនា​​​​​កន្លង​មក​នេះ​ ។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ​ផ្លូវ​១២០,៧​​​​​​គីឡូ​ម៉ែតនៅ​ទី​ក្រុង​បា​សេឡូ​ណា​ប្រទេសអេស្ប៉ាញ​ ​។

​Joaquin Rodriguez​ បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ជើង​ឯក​​​​​ប្រណាំង​កង់​កម្ម​វិធី​ Tour of Catalonia​ នៅ​ប្រទេសអេស្ប៉ាញ​​​​​​ កាល​​ពី​ថ្ងៃ​អាទិត្យ​ ទី៣០​​​ខែមីនា​​​​​កន្លង​មក​នេះ​ ។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ​ផ្លូវ​១២០,៧​​​​​​គីឡូ​ម៉ែតនៅ​ទី​ក្រុង​បា​សេឡូ​ណា​ប្រទេសអេស្ប៉ាញ​ ​។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​​អស់​៧​​​​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប១១៧៧​,៩​​គីឡូ​ម៉ែត្រ​​​​រួច​មក​ Rodriguez ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​ Team Katusha បាន​យក​ឈ្នះ​ជើង​ឯក​ បន្ទាប់​ពី​បាន​ប្រើ​អស់ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​​ គឺ២៩​ម៉ោង៤១​​​​នាទី​និង៣៤​​​​​​​វិនាទី​យក​ឈ្នះ​​កីឡាករ​មិត្តរួម​ជាតិ​របស់​ខ្លួន​ Alberto Contador ​​ជិះ​​ឱ្យ​​ក្រុម​ Tinkoff-Saxo​​​​ ដែល​បាន​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង៤​វិ​នា​ទី ។ ឯ​កី​ឡាករ​អា​មេរិក​​ ​Tejay van Garderen ស្ថិត​នៅ​លំ​ដាប់​ទី​៣​ បន្ទាប់​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង៧​វិ​នា​ទី​ ។​

ថ្លែង​ក្រោយ​ពី​ការ​ឈ្នះ​​ពាន​​ជើង​ឯក Rodriguez ​​​បានបញ្ជាក់​​ថា​ ៖ «ខ្ញុំ​នៅ​តែ​ជឿ​ថា​ខ្លួន​ឯង​​ជា​អ្នក​ឈ្នះ​គឺ​រហូត​ដល់​ទទួល​បាន​ពាន​នៅ​ក្នុង​ដៃ​ ។ នេះ​ជា​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង​បំ​ផុត​ ​។ វា​ក៏​ជា​សុបិនមួយ​ដែល​បាន​ក្លាយ​មក​ជា​ការ​ពិត​ផងដែរ​ ។ ក្រុម​របស់​ខ្ញុំ​ពិត​ជា​មាន​ការ​សាម​គ្គីគ្នា​បាន​យ៉ាង​ល្អ​អំ​ឡុង​ការ​ប្រណាំង​ពី​ដើម​ដល់​ចប់​ ។ យើង​មិន​បាន​ជួប​នឹង​ថ្ងៃ​ស៊យ​នោះ​ទេ» ។ កីឡា​ករ​រូបនេះ​បាន​បន្ត​ថា ៖ «ការប្រណាំង​នៅ​ទីនេះ​មាន​ថ្ងៃ​ស៊យ​ និង​មាន​ថ្ងៃ​ហេង​ផងដែរ​ ។ បើទោះ​ជា​ឈ្នះ​ជើងឯក តែ​ការ​ប្រណាំង​នៅទី​នេះ​ពិត​ជា​ពិ​បាក​ខ្លាំង​»។

ដោយឡែក​​ ដំណាក់ទី​៧​​​​ ដែល​​​​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​មាន​ចម្ងាយ​ផ្លូវ១២០,៧​​គីឡូម៉ែតជុំ​វិញ​ទី​ក្រុង​​បា​សេឡូ​ណា​​ ប្រទេស​​អេស្ប៉ាញ​ ជ័យ​ជម្នះ​បាន​ទៅ​លើកីឡាករ​ហូ​ឡង់​ Lieuwe Westra ​។Westra ​ដែល​ជា​​អ្នក​ជិះ​​ឱ្យ​ក្រុម​ Astana Pro Team បានបញ្ចប់​ដំ​ណាក់​នេះ​ដោយ​ប្រើ​អស់​​ថិរវេលា​​២​ម៉ោង​៣៦​នា​ទី​​​​ និង១៤​​វិនាទី​យក​ឈ្នះ​កីឡាករបា​រាំង Marcus Burghardt ជិ​ះ​​ឱ្យ​ក្រុម​ BMC Racing ​Team ដែល​បាន​ប្រើ​​អស់​ថិរវេលា​ច្រើន​ជាង១នា​ទី​និង​២២​វិ​នា​ទី ស្មើ​គ្នា​ជា​មួយ​កីឡាករ​បា​រាំង Thomas Voeckler របស់​ក្រុម Team Europcar ​។

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour of Catalonia ​​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​៧​​​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប១១៧៧,៩​​​គីឡូ​ម៉ែត្រ ​។ ដោយ​ឡែក​ ដំ​ណាក​​់​ទី​៧ ​ដែល​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​​​​មាន​ចម្ងាយ​ផ្លូវ១២០,៧​​គីឡូ​ម៉ែត្រ ​​​​។ ការ​ប្រ​ណាំង​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៤​​​ ខែ​មីនា​ ជា​មួយ​នឹ​ង​​ដំណាក់បើក​ឆាក​​​ដែល​ចេញ​ដំណើរជុំ​វិញ​​​ទី​ក្រុង​ Calella Màgic​ ​​ប្រទេស​អេស្ប៉ាញ ​​​​៕