ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បាឡែន​ដឹក​ឈើ​គ្រញូង​គេច​ពី​​សមត្ថ​កិច្ច​ខេត្ត​កណ្តាល​មក​ជាប់​អន្ទាក់​នៅស្រី​សន្ធរ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រថ​យន្ត​កាម​រី​បាឡែន​១​គ្រឿង​ ពាក់​ស្លាក​លេខ​សៀម​រាប​២A៧១៦៤ ដឹក​ឈើ​គ្រញូង​បើកគេច​ពី​ការ​តាម​ប្រម៉ាញ់​​របស់​សមត្ថ​កិច្ច​អាវុធ​ហត្ថ​ ស្រុក​ខ្សាច់​កណ្តាល​ បែរ​ជា​មក​អស់​លក្ខណ៍​ត្រង់​ភូមិ​ក្តី​ថ្ម ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ​ កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៤ ដក​ហូត​បាន​ឈើ​គ្រញូង​ចំនួន​៧៩​ដុំ​ស្មើ​នឹង​៤៦២​គីឡូ​ក្រាម​ ចំណែក​មនុស្ស​ប្រុស​៥នាក់​ជិះ​លើ​រថ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​។

លោក​វរ​សេនីយ៍​ត្រី ខេង​ ស្រេង អធិការ​នគរ​បាល​ស្រុក​ស្រី​សន្ធរ​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​បាន​រាយ​ការណ៍​មក​រូប​លោក​ថា មាន​រថ​យន្ត​កាម​រី​បាឡែន​១​គ្រឿងដឹក​ឈើ​គ្រញូង​បាន​បើក​រត់​គេច​ពី​សមត្ថ​កិច្ច​នៅ​ស្រុក​ខ្សាច់​កណ្តាល​ចូល​មក​ស្រុក​ស្រី​សន្ធរ​ដែល​មាន​ព្រំ​ប្រទល់​នៅ​ជាប់​គ្នា​ ហើយ​​ឈើ​ទាំង​នោះ​ទំនង​ត្រូវ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នេះ​រូប​លោក​បាន​សុំ​គោល​ការណ៍​ពី លោក​អភិ​បាល​ស្រុក​ស្រី​សន្ធរ​ និង​លោក​ឧត្តម​សេនីយ៍​បែន រ័ត្ន​ ស្នង​ការ​នគរ​បាល​ខេត្ត​រៀប​ចំ​កម្លាំង​តាម​ប្រម៉ាញ់​ស្ទាក់​ចាប់បាន​​តែម្តង​។

លោក​វរ​សេនីយ៍​ត្រី ខេង ស្រេង បាន​បញ្ជាក់​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៤ នេះ​រថ​យន្ត​ និង​ឈើគ្រញូង​ត្រូវ​បា​ន​ប្រគល់​ឱ្យ​ទៅ​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រី​សន្ធរ​យក​ទៅ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​៕