ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​​ជំរឿន​ប្រជា​​សាស្ត្រ​នៅ​មី​យ៉ាន់ម៉ា​​ជា​លើក​ដំបូង​​អំទ្បុង​ពេល​​30​ឆ្នាំ​​កន្លង​ទៅ​

11 ឆ្នាំ មុន

​ប្រភព​ពី​ AP ផ្សាយ​ថា ​រដ្ឋា​ភិបាល​​មី​យ៉ាន់​ម៉ា​ ចាប់​ផ្តើម​​ធ្វើ​​ជំរឿន​ប្រជា​ជន​​ទូទៅ​​នៅ​​ទូទាំង​ប្រទេស​​ជា​លើក​ដំបូង​​​ក្នុង​អំទ្បុង​ពេល​​៣០​ឆ្នាំ​​កន្លង​មក​ ​ដោយ​ចាប់​ផ្តើម​​រាប់​ចំនួន​​ប្រជា​ជន​​នៅ​តាម​ផ្ទះ​​ចាប់​ពី​ម៉ោង​​៧ព្រឹក​​ ថ្ងៃ​ទី​​៣០​ មីនា ​ទៅ​និង​​បាន​​ព្យា​ករណ៍​​ទុក​ថា ​នឹង​​ជំរឿន​​បាន​គ្រប់​ទាំង​១២​​លាន​គ្រួសារ​​ នៅ​ទូទាំង​​ប្រទេស​​ត្រឹម​ថ្ងៃ​ទី​​១០ មេសា​ ​ខាង​មុខ ។

ការ​ធ្វើ​​ជំរឿន​​លើក​នេះ​ ​គឺ​ជា​កិច្ច​សហ​​ប្រតិ​បត្តិ​​ការ​​រវាង​​រដ្ឋា​ភិបាល​​មី​យ៉ាន់​ម៉ា​ ​​និង​មូល​និធិ​ប្រជា​ជន​​នៃ​អង្គ​ការ​​សហ​ប្រជា​ជាតិ​ (UNPF) ​ដើម្បី​​រក​តួ​លេខ​​ចំនួន​​ប្រជាជន​​​មី​យ៉ាន់​ម៉ា ទាំង​អ្នក​​ចេះ​​អក្សរ​​​ ទាំង​អ្នក​បំពេញ​​ការ​ងារ​ ទាំង​សមត្ថ​ភាព​​ទឹក​ស្អាត​ ។ ​ក្រៅ​ពីនេះ​​​ ក៏​មាន​​ការ​ធ្វើ​​ជំរឿន​​លើ​ទិន្ន​ន័យ​​លំអិត​​ពី​ជាតិ​​សាសន៍​ ​ពិសេស​សម្រាប់​​ជន​មូស្លីម​រ៉ូ​ហីុង​យ៉ា ដែល​ភាគ​ច្រើន​​រស់​នៅ​​ក្នុង​រដ្ឋ​​យ៉ា​​ខៃ ​ដែល​តែង​កើត​មាន​​ទំនាស់​​​ ជា​មួយ​​ពួក​​អ្នក​កាន់​ពុទ្ធ​សាសនា​រយៈ​ពេល​​២​ឆ្នាំ​កន្លង​​មក​នេះ ប​ណ្តាល​​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​២០០​នាក់​ ។

របាយ​ការណ៍​​បញ្ជាក់ថា ​ពួក​អ្នក​​កាន់​ពុទ្ធ​សាសនា​​​ក្នុង​រដ្ឋ​​យ៉ា​ខៃ​ ​ប្រកាស​ថា ​នឹង​ធ្វើ​ពហិ​​ការ​​ចំពោះ​ការ​ធ្វើ​ជំរឿន​​នេះ ព្រោះ​បារម្ភ​​ខ្លាច​ផ្តល់​​ភាព​ស្រប​ច្បាប់​​ដល់​ជន​​មូស្លីមរ៉ូ​ហ៊ីង​យ៉ា​ ។ ​ទោះ​ជា​​បែ​ប​ណា​​ ស្ថាន​ការណ៍​​​ចាប់​ផ្តើម​​តាន​តឹង​ជា​ថ្មី​​ទៀត​ ដោយ​​កា​ល​ពី​ថ្ងៃ​​ទី២៩ មី​នា​ ​កន្លង​មក​ ​លោក​ យេហាទុត អ្ន​​ក​នាំ​ពាក្យ​​ប្រធានា​ធិប​តី​​មី​យ៉ាន់​ម៉ា ថ្លែង​ថា ​រដ្ឋា​ភិបាល​​មី​យ៉ាន់​ម៉ា​ ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជាក់​​ពី​ជាតិ​សាសន៍​ «រ៉ូហ៊ីង​យ៉ា​» ​ប៉ុន្តែ​អាច​​បញ្ចាក់​ថា ​ជា​ជន​«ប៊េង​ហ្គល​»បាន បើ​​​មិន​ដូច្នេះ​​ទេ​​ នឹង​​​មិន​ត្រូវ​ចុះ​ឈ្មោះ​​ជំរឿន​ទ្បើយ​ ។ ​រដ្ឋា​ភិបាល​​មីយ៉ាន់​ម៉ា​យល់ឃើញ​ថា ​ជន​​អំបូរ​​​​រ៉ូ​ហ៊ីង​​យ៉ា​​​ ជា​ជន​​ភៀស​ខ្លួន​​ ​និង​បដិ​សេធ​​ថា ​ពុំមែន​​ពល​រដ្ឋ​​មី​យ៉ាន់​ម៉ា​​ ៕