ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តាកូម៉ា​ដែលបាត់​៣ថ្ងៃមុន ប្រទះឃើញ​ប្លុងចោល​នៅ​ក្បែរ​វត្ត​ធម្មយុទ្ធ ស្រុកត្រាំកក់​ ខេត្តតាកែវ​

11 ឆ្នាំ មុន

ខេត្តតាកែវ ៖ រថយន្ត​តាកូម៉ាមួយគ្រឿងដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យកទៅកាលពី​៣ថ្ងៃមុននោះ​ ​​ត្រូវ​ប្រជា​ពល​​រដ្ឋ​ប្រទះឃើញ​ប្លុង​ចោល​ កាលពី​វេលា​ម៉ោ​ង​៦ និង​៤០​នាទីល្ងាច​ថ្ងៃទី​៣០ មីនា ២០១៤ ស្ថិត​នៅ​ខាងកើត​វត្ត​អម្ពូវ័ន្តរាម ហៅ​វត្ត​ធម្ម​យុទ្ធ ក្នុងភូមិ​អង្គតា​សោម ឃុំ​អង្គតាសោម ស្រុកត្រាំកក់ ។​ ​

គួរ​បញ្ជាក់ថា ​រថយន្ត​ម៉ាក​តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ​២A ០៩៤៩ តាកែវ ​មួយគ្រឿង​នេះ ត្រូវ​បានចោរលួច​យកទៅ​បាត់ កាលពី​វេលាម៉ោង​១០ និង​៣០នាទី​ថ្ងៃទី​២៨ មីនា ២០១៤ ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​បាន​ដឹក​ត្រីយកមកលក់​ក្នុងផ្សារតាកែវ រួច​ចត​រថ​យន្ត​​នៅ​ក្រៅផ្សារ  លុះ​ពេល​ចេញ​មកវិញ​អត់ឃើញ​ ក៏​មាន​ការ​ឆោឡោ​ឡើង និងបានប្តឹង​សមត្ថកិច្ច​ឱ្យជួយ​ស្វែង​រក​រថយន្ត​នេះ​តែ​ម្តង។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព