ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​កំពុង​តាម​ប្រម៉ាញ់​បុរស​ទំនើង​ម្នាក់​ ក្រោយ​ពី​ជេរ​ប្រមាថ​ គប់​បំបែក​កញ្ចក់​រថ​យន្ត​ និង​វាយ​ម្ចាស់​រថ​យន្ត​ឱ្យ​របួស​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ នគរ​បាល​ក្រុង​កំពង់​ឆ្នាំង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៤ បាន​ចុះ​ត្រួត​ពិនិត្យ​ និង​កសាង​សំណុំ​រឿង​ស្វែង​តាម​រកចាប់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​រថ​យន្ត​ពី​បទ​ជេរ​ប្រមាថ ​គប់​បំបែក​កញ្ចក់​រថ​យន្ត​ និង​បាន​វាយ​មក​លើ​ម្ចាស់​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី ២៩ មីនា ២០១៤ ខណៈ​រថ​យន្ត​កំពុង​តែ​បត់​ចូល​ផ្ទះ​​ស្ថិតនៅ​ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​។

នគរ​បាល​បាន​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​ឈ្មោះ​ម៉ក់ រ៉ាវី ហៅ​ជ្រូក អាយុ​២៣​ឆ្នាំ មាន​ប្រពន្ធ កូន​រស់​នៅ​ក្នុង​ភូមិ​-សង្កាត់​កើត​ហេតុ​ខាង​លើ​ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ​ផល សានិត អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សេង សុវណ្ណ​សា​គរ អាយុ​២៥​ឆ្នាំ រស់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ រាជ​ធានី​ភ្នំពេញ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារមាន​គ្នា​​៥នាក់បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ម៉ាក​ស្តារិច​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២W៩៦៤៨​ពី​ក្រុង​ភ្នំពេញ​មក​មើល​ឪពុក​​ក្មេក​ឈឺ​នៅ​កំពង់​ឆ្នាំង​។ លុះ​មក​ដល់​មុខ​ផ្ទះ​ឪពុក​ក្មេក​ជា​ចំណុចកើត​ហេតុ​ មុន​ពេល​បត់​រថ​យន្ត​អ្នក​បើក​បរ​បាន​មើល​តាម​កញ្ចក់​ក្រោយ​ឃើញ​ម៉ូតូ​ជន​ទំនើង​ជិះ​មក​ពី​ក្រោយ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ដែរ ​​ខណៈ​នោះ​អ្នក​បើក​រថ​យន្ត​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង​ចូល​ផ្ទះ ស្រាប់​តែ​បុរស​ម្នាក់​ និង​បក្ស​ពួក​គេ​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដល់​បាន​ជេរ​ប្រមាថ​គាត់​ថា​បត់​រថ​យន្ត​មិន​មើល​មុខ​ក្រោយ​។

បន្ទាប់​មក​បុរស​នោះ​ក៏​បាន​រើស​ដុំ​ថ្ម​ធំៗ​៣​ដុំ​គប់​សំដៅ​​រថ​យន្ត​បណ្តាល​ឱ្យ​បែក​កញ្ចក់​ក្រោយ ហើយ​ស្ទុះ​ទៅ​ទាញ​ទ្វារ​ខាង​ស្តាំ​បើក​(កន្លែង​ប្រពន្ធ​គាត់​អង្គុយ) ពេល​នោះអ្នក​បើក​បរ​រថ​យន្ត​បាន​ចុះ​ពី​លើ​រថ​យន្ត​បម្រុង​សួរ​នាំ​ក៏​ត្រូវ​ជន​ទំនើង​ឈ្មោះ​ម៉ក់ រ៉ា​វី ហៅ​ជ្រូក​នោះ​យក​ដំបង​ដេញ​វាយ​គាត់​បន្ថែម​ទៀត​​ទាំង​កំហឹង​។

ដោយ​មើល​ឃើញ​សកម្ម​ភាព​ជន​ទំនើង​ធ្វើ​បែប​នេះ​អ្នក​ជិះ​ក្នុង​រថ​យន្ត​បាន​នាំ​គ្នា​ចុះ​មក​ជួយ​ ហើយ​ជន​ទំនើង​ឃើញ​សភាព​មិន​ស្រួល​ក៏​នាំ​គ្នា​គេច​ខ្លួន​ចេញ​ពី​ទី​នោះ​យ៉ាង​ស្លន់​ស្លោ​ដោយ​ទុក​ម៉ូតូ​វី​វ៉ា​ ពណ៌​ខ្មៅ​១​គ្រឿង​របស់​គេ​ចោល​នៅ​ទី​នោះ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព