ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​តូច​ចិត្ត​មាន​ប្តីពោះម៉ាយ កូនក្រមុំទើបរៀបការ​ លេបថ្នាំ​កណ្តុរប៉ងសម្លា.ប់​ខ្លួន​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កូនក្រមុំទើប​រៀបការ​បាន​៧ថ្ងៃ បានសម្រេចិត្ត​​​លេបថ្នាំ​សម្លា.ប់ខ្លួន ហើយត្រូវក្រុម​គ្រួសារដឹក​មក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ភ្លាមៗ ដែលហេតុ​ការណ៍​នេះ​ បង្កការភ្ញាក់ផ្អើល​​កាលពីវេលា​ម៉ោង​៧ និង៣០នាទី​យប់​ថ្ងៃទី៣០ មីនា ២០១៤ ​ស្ថិតក្នុង​ភូមិអូរ​ទទឹង ឃុំស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

ខេត្តកំពង់ឆ្នាំង ៖ កូនក្រមុំទើប​រៀបការ​បាន​៧ថ្ងៃ បានសម្រេចិត្ត​​​លេបថ្នាំ​សម្លាប់ខ្លួន ហើយត្រូវក្រុម​គ្រួសារដឹក​មក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ភ្លាមៗ ដែលហេតុ​ការណ៍​នេះ​ បង្កការភ្ញាក់ផ្អើល​​កាលពីវេលា​ម៉ោង​៧ និង៣០នាទី​យប់​ថ្ងៃទី៣០ មីនា ២០១៤ ​ស្ថិតក្នុង​ភូមិអូរ​ទទឹង ឃុំស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះមាន​ឈ្មោះវង់ សុជាតិ អាយុ​២៦ឆ្នាំ មានទីលំ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​ កាល​ពី​ព្រឹកថ្ងៃ​ទី៣១ មីនា ២០១៤ នេះ នាងកំពុងស្ថិតក្នុងការ​សង្គ្រោះ​បន្ទាន់​​នៅឡើយ ដែលគ្រូពេទ្យប្រាប់ថា ធ្ងន់ធ្ងរកំពុងស្ថិតក្នុងការតាមដាន​ ។ ពុំមាន​ប្រភពណា​បញ្ជា​ក់ថា នាងលេបថ្នាំ​សម្លាប់ខ្លួន​បណ្តាលមកពីមូលហេតុអ្វី​នោះទេ តែត្រូវ​បាន​គេ​សង្ស័យថា ​​គឺបណ្តាលមក​ពី ប្តី​ដែល​នាង​បានរៀបការជាមួយនោះ គឺជាបុរសពោះ​ម៉ាយ ធ្លាប់មានប្រពន្ធ២ និងកូន៤នាក់ទៅហើយ ។

​​ប្រភព​បន្តថា ក្រុមគ្រួសារ​ដែលនៅកំដរក្នុង​មន្ទីរពេទ្យ​ហាក់ចង់​លាក់បាំង​ពីមូលហេតុនៃការប៉ង​សម្លាប់ខ្លួន​នេះ ដោយពួកគេ​គ្រាន់​តែ​ប្រាប់​ឈ្មោះ និងទីលំនៅ​តែប៉ុណ្ណោះ ដោយមិនប្រាប់ពីមូលហេតុឡើយ ហើយមិនត្រឹមតែប៉ុណ្ណឹងបានប្រាប់ថា នាងនៅលីវ មិន​ទាន់​រៀប​ការ​ទៀត​ផង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព