រាជធានីភ្នំពេញ ៖ លោកឌួង ឆាយ និងភរិយា ដែលជាបុត្រារបស់លោកឧកញ៉ា ឌួង ងៀប ប្រធានក្រុមហ៊ុន DNG រួមទាំងបុគ្គលិកក្រុមហ៊ុន៧០នាក់នាព្រឹកថ្ងៃទី៣១ មីនា ២០១៤ បានអញ្ជើញនាំគ្នាមកបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងបរិវេណមន្ទីរពេទ្យអង្គឌួង ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងរុក្ខវិថីក្រមួនស សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
ក្រោយពីផ្តល់ឈាមរួច លោកឌួង ឆាយ បានមានប្រសាសន៍ថា ឈាមមានសារសំខាន់ណាស់សម្រាប់អ្នកជំងឺក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដូចជាការវះកាត់គ្រោះថ្នាក់ផ្សេងៗ ការសម្រាលកូនមិនធម្មតា និងការព្យាបាលជំងឺដទៃជាច្រើនមុខទៀត។
លោកឌួង ឆាយ បានមានប្រសាសន៍ទៀតថា ឈាមគឺជាអំណោយធម្មជាតិសម្រាប់អ្នកជំងឺដែលត្រូវការ ពីព្រោះអ្នកជំងឺមិនអាចមានជីវិតទេ បើគ្មានអំណោយឈាមនោះ។ អ្វីដែលលោក និងបុគ្គលិកក្រុមហ៊ុន DNG នាំគ្នាបរិច្ចាគឈាមនាថ្ងៃនេះគឺជាការតបស្នងក៏ដូចជាការដឹងគុណមន្ទីរពេទ្យអង្គឌួងដែលលោកបានប្រសូត្រនៅទីនេះ ខណៈពេលឪពុក ម្តាយរបស់លោកស្ថិតក្នុងជីវភាពក្រីក្រលំបាក៕
ចែករំលែកព័តមាននេះ