អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោនាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារនៅសង្កាត់រលួស
រាជធានីភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌដង្កោដឹកនាំដោយលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរដោយលោកថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និងសមាជិក សមាជិកាមន្ត្រីក្រោមឱវាទជាច្រើនទៀតនាព្រឹក ថ្ងៃទី៣១ មីនា ២០១៤ បាននាំយកអំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
ចែករំលែកព័តមាននេះ