ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ឆែក​ឆេរ​ផ្ទះសំណាក់​គីម ហុក ឃាត់ខ្លួន​​ពលករ​​២៣នាក់​​សួរនាំ​​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ពលករ​២៣នាក់​​ត្រូវ​នគរបាល​​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​​ខ្លួន កាល​ពី​​វេលា​ម៉ោង១​​និង​៥០​នាទី​រសៀល​​ថ្ងៃទី​​៣១ មីនា នៅ​ក្នុង​​ផ្ទះ​សំណាក់​​គីម ហុក ស្ថិត​ក្នុង​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​​ប៉ែត ។

បើតាម​សេចក្តី​​រាយការ​ណ៍​ពី​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​ឱ្យដឹង​ថា ការ​ចុះ​​ឃាត់​ខ្លួន​​ពលករ​​ខាងលើ​​នេះ បន្ទាប់​ពី​​សង្ស័យ​ថា ជា​ក្រុម​ជន​សង្ស័យ​​ស៊ី​​ឈ្នួល​កាប់​​ឈើ​​គ្រញូង​​ក្នុង​ទឹក​ដី​ថៃ ។ ​ក្រោយ​​ពី​​ឃាត់ខ្លួន​ជន​សង្ស័យ​​ ត្រូវ​នគរបាល​​នាំ​​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ។