ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​ក្របី​ឆ្លង​ដែន​ចេញ​ពី​គុក​បាន​ជាង​១​ខែ​លួច​ក្របី​គេ​ទៀត​ ត្រូវ​សមត្ថ​កិច្ច​ចាប់​បញ្ជូន​ចូល​គុក​វិញ​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖​ បុរស​ម្នាក់ជា​ចោរ​​លួច​ក្របី​ឆ្លង​ដែន​ចូល​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​​​​កាល​ពី​វេលា​ម៉ោង​៦ព្រឹក ថ្ងៃ​ទី​៣០​ មីនា ២០១៤ បន្ទាប់ពី​​ជន​នេះ​​លួច​ក្របី​របស់​អ្នក​ស្រុក​ចំនួន​៥​ក្បាល​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា ២០១៤ នៅ​ភូមិ​ពោធិ ឃុំ​មេស​ថ្ងក​ ស្រុក​ចន្ទ្រា​ ​។

បើ​តាម​លោក​វរ​សេនីយ៍​ទោ កុយ សុភាព នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យឈ្មោះ​សៅ ស៊ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​តា​ដេវ ឃុំ​មេស​ថ្ងក​ ស្រុក​ចន្ទ្រា​។ ជន​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​ក្របី​ចំនួន​៥ក្បាល​ របស់​ឈ្មោះ​សេក សា ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ជិត​ភូមិ​វៀត​ណាម​ដើម្បីលក់​ឱ្យ​ឈ្មួញ​វៀត​ណាម​។

​សូម​បញ្ជាក់​ថា ជន​សង្ស័យត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​កាល​ពី​ថ្ងៃ​ទី១២ កុម្ភៈ ២០១៣​​ ពី​បទ​លួច​ក្របី​អ្នក​ស្រុក ហើយ​ពេល​ចេញ​ពី​គុក​មក​វិញបាន​ជាង​១ខែ​មិន​រាង​ចាល​​​លួច​ក្របី​គេ​ទៀត​ត្រូវ​សមត្ថ​កិច្ច​ចាប់​បញ្ជូន​ចូល​គុក​វិញនៅវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣១ មីនា ២០១៤​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព