ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភ្ញៀវ​ទេសចរ​ចិន​នឹង​តម្រង់​ឆ្ពោះ​ទៅ​កំសាន្ត​ទៅ​ទីណា​វិញ ​ក្រោយ​ពី​​ហុងកុង​​កំពុង​រង​គ្រោះ?

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​សឹ​ង្ហ​បុរី​បាន​ក្លាយជា​អ្នក​ទទួល​ជ័យ​ជំនះ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​អ្នក​ទទួល​ជ័យ​ជំនះ​ធំ​ៗ​នៅ​អាស៊ី​អាគ្នេយ៍ ព្រោះតែ​អ្នក​ធ្វើ​ដំណើរ​កំសាន្ត ឬ​វិស្សមកាល​ចិនដីគោក​សម្លឹង​មើល​ជម្រើស​ផ្សេង​ៗ​សម្រាប់​ការ​ធ្វើ​ទេសចរណ៍​របស់​ពួក​គេ ដោយ​ពួក​គេ​បាន​សម្រេច​មិន​ទៅ​កំសាន្ត​នៅ​ទីក្រុង​ហុងកុង​តំបន់​ដែល​អំពើ​ហឹ​ង្សា​បាន​ឡើង​មិន​ស្រកស្រុត​នោះ​។នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post…

ប្រទេស​ចិន ៖ ប្រទេស​សឹ​ង្ហ​បុរី​បាន​ក្លាយជា​អ្នក​ទទួល​ជ័យ​ជំនះ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​អ្នក​ទទួល​ជ័យ​ជំនះ​ធំ​ៗ​នៅ​អាស៊ី​អាគ្នេយ៍ ព្រោះតែ​អ្នក​ធ្វើ​ដំណើរ​កំសាន្ត ឬ​វិស្សមកាល​ចិនដីគោក​សម្លឹង​មើល​ជម្រើស​ផ្សេង​ៗ​សម្រាប់​ការ​ធ្វើ​ទេសចរណ៍​របស់​ពួក​គេ ដោយ​ពួក​គេ​បាន​សម្រេច​មិន​ទៅ​កំសាន្ត​នៅ​ទីក្រុង​ហុងកុង​តំបន់​ដែល​អំពើ​ហឹ​ង្សា​បាន​ឡើង​មិន​ស្រកស្រុត​នោះ​។នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post ចុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា ម្សិលមិញ ។

ទោះ​យ៉ាងណា​ក៏​ដោយ ជាមួយនឹង​បញ្ហា​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​ដែល​បាន​អូស​បន្លា​ញ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ហើយ​បាន​រាលដាល​ដល់​វិស័យ​ទេសចរណ៍​អន្តរជាតិ ព្រោះតែ​ទេសចរ​ចិន​តែងតែ​នាំមុខ​គេ​ក្នុង​ចំណោម​ទេសចរ​បរទេស​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ទូ​ទាំង​តំបន់ ។

ក៏​ប៉ុន្តែ​ទេសចរ​ចិន​មួយ​ចំនួន​ធំ​ក៏​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​កំសាន្ត​សម្រាប់​វិ​សម្ស​កាល​របស់​ពួក​គេ គ្រាន់តែ​ចំណោទ​ដែល​ត្រូវ​ដោះស្រាយ​នោះ​គឺថា តើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើការ​ចំណាយ​ច្រើន ឬ​ក៏​ការ​ចំណាយ​របស់​ទេសចរ​ចិន​នឹង​មាន​ប្រែប្រួល​បែប​ណា ជាមួយនឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​ពីរ​នេះ ។

ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ចិន​បាន​នឹង​កំពុង​គេច​ពី​ការ​ដើរ​កំសាន្ត​នៅ​ទីក្រុង​ហុងកុង​ដែល​ការ​ធ្វើ​បាតុកម្ម ក្លាយជា​កូដកម្ម ឬ​សឹង​នឹង​ប្រែ​ក្លាយទៅជា​កុបកម្ម​តវ៉ា​ពាសពេញ​ទីក្រុង​ទេសចរណ៍​អូស​បន្លា​ញ​ពេល​រាប់​ខែ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​តែ​មិន​មាន​ដំ​នោះ​ស្រាយ​នេះ ទិស​ដៅ​ទេសចរណ៍​សំខាន់​ៗ​នៅ​អាស៊ី​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ឱ្យ​អ្នកទេសចរ​ចិន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​របស់​ខ្លួន​។ ជាក់ស្តែង ប្រទេស​សិង្ហ​បុរី ត្រូវ​បាន​គេ​កត់ត្រា​ឲ្យ​ដឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ចិនដីគោក​ទៅ​កំសាន្ត​ទឹកដី​នៃ​ប្រទេស​តូច​មួយ​នេះ បាន​កើនឡើង​ដល់​ចំណុចកំពូល​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។

​ក្រុមប្រឹក្សា​ទេសចរណ៍​នៃ​ទីក្រុង​សិង្ហ​បុរី «​បុរី​នៃ​សត្វ​សិង្ហ​» បាន​ថ្លែង​ឲ្យ​ដឹង​ថា​អ្នក​ធ្វើ​ដំណើរ​ជិត​៣៩០,០០០​នាក់​មក​ពី​ប្រទេស​ចិនដីគោក បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ខែកក្កដា ដែល​ជា​ការ​កើនឡើង​ប្រមាណ​៤៦​ភាគរយ​លើ​តួលេខ​សម្រាប់​ខែមិថុនា​ដែល​មាន​ចំនួន​ត្រឹមតែ ២៦៥.៩៩៨ នាក់​នៃ​អ្នកទេសចរ​ចិនដីគោក​បាន​មក​ដល់​ប្រទេស​មួយ​នេះ ។

អ្នកជំនាញ​ខាង​ឧស្សាហកម្ម​បាន​និយាយ​ថា​វា​តែងតែមាន​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​ទៅ​បរទេស​នៅ​រដូវក្តៅ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ថ្ងៃ​ឈប់​សម្រាក​ឬ​វិ​សម្ស​កាលពី​ការ​សិក្សា​​ជាដើម ។ ប៉ុន្តែ​ពួក​គេ​បាន​បន្ថែម​ទៀត​ថា ប្រទេស​សឹ​ង្ហ​បុរី​នៅ​តែ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កើនឡើង​នៃ​ប្រជាជន​ចិនដីគោក​ដែល​មិន​ពេញចិត្ត​នឹង​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​អំពើ​ហិង្សា​នៅ​ហុងកុង ។

យោង​តាម​អាជ្ញាធរ​ហុងកុង​បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន​ក្នុង​ខែកក្កដា រហូត​ដល់​ចំនួន​៤,៨ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​៥.៥ ភាគរយ​ស្មើនឹង​៤,១៦ លាន​នាក់​ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន ៤,៤​លាន​នាក់​ក្នុង​ខែកក្កដា ឆ្នាំ​២០១៨ ។

ប្រទេស​ថៃ​និង​ហ្វី​លី​ពី​ន​ក៏​មានការ​កើនឡើង​ផង​ដែរ ដោយ​អ្នក​ធ្វើ​វិស្សមកាល​ចិន​បាន​កើនឡើង​៩,៤​ភាគរយ​នៅ​ក្នុង​ដែនដី​នៃ​ប្រទេស​ថៃ​ចន្លោះ​ខែមិថុនា​និង​ខែកក្កដា និង​ជិត​៣០ ភាគរយ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ។

លោក Chua Hak Bin សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Maybank Kim Eng Research បាន​និយាយ​ថា ការ​មក​ដល់​របស់​ទេសចរ​ចិន​នា​ពេល​ថ្មី​ៗ​នេះ​គឺ​មាន​ចំនួន​ខ្លាំង​ណាស់​នៅ​ប្រទេស​ថៃ បើ​ទោះបីជា​រូបិយប័ណ្ណ​ក្នុងស្រុក​បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​ក្នុង​ប្រ​ទេ​សេណ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ​។ ប្រទេស​ថៃ​បាន​មើលឃើញ​ពី​ការ​កើនឡើង​១៨​ភាគរយ​នៅ​ក្នុង​ខែសីហា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ប្រទេស​វៀតណាម​មាន​តួលេខ​ទេសចរ​ចិនដីគោក​ចំនួន​១២,៤​ភាគរយ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​ហ្វី​លី​ពី​ន​បានឃើញ​ការ​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សម្រាប់​ខែសីហា​រហូត​ដល់​ចំនួន​៤៣,២​ភាគរយ ។

លោក Michael Chiam សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ទេសចរណ៍​នៅ​ក្រុមហ៊ុន Ngee Ann Polytechnic នៃ​ប្រទេស​សិង្ហ​បុរី​បាន​មាន​ប្រសាសន៍​ថា «​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​មិន​មាន​បញ្ហា​ជាមួយ​ប្រទេស​ទាំងនេះ​ទេ​។ ប្រជាជន​ចិន​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​ហើយ​សម្រាប់​ប្រទេស​ដែល​មិន​រាក់ទាក់​នឹង​ពួក​គេ នោះ​ពួក​គេ​នឹង​មិន​ទៅ​ដើរ​លេង​កំសាន្ត​ឡើយ​» ។ លោក​បាន​បន្ថែម​ទៀត​ថា ហុងកុង តៃវ៉ាន់ ជប៉ុន និង​កូរ៉េ សុទ្ធ​សឹង​ជាទី​ក្រុង​និង​ប្រទេស​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុង​ប៉េ​កាំ​ង នៃ​ប្រទេស​ចិន ហើយ​មិន​មាន​ប្រជាប្រិយភាព​សម្រាប់​ទេសចរ​ចិន​ធ្វើ​ដំណើរ​ទេសចរណ៍​ឡើយ ។ តាម​ទស្សនៈ​របស់​លោក គឺ​លោក​យល់​ថា តំបន់​អាស៊ាន​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ​។ បើ​និយាយ​ពី​មនោសញ្ចេតនា​វា​មាន​លក្ខណៈ​វិជ្ជមាន​»​។ លោក​បាន​សំដៅ​ទៅ​លើ​សមាគម​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ ។

បើ​ទោះបីជា​ប្រជាពលរដ្ឋ​ចិន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​បរទេស ជាក់ស្តែង​ទេសចរ​ចិន​មក​ទ​ស្សាន​ខេត្ត​សៀម​រាម ប្រទេស​កម្ពុជា​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ តែ​ពួក​គេ​មួយ​ចំនួន​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​បរទេស​សម្រាប់​ការ​កំសាន្ត តែ​ការ​ចំណាយ​របស់​ពួក​គេ​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​កាត់​បន្ថយ​ជាង​មុន​ច្រើន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ