ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មា.ន​អឺរ៉ុប​ដែល​ចង់​ដក​ហូត​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​ដើម្បី​ជួយ​អ៊ុយ​ក្រែន

16 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ផែន​ការ​របស់​សហ​ភាព​អឺរ៉ុប​ដែល​ចង់​ដក​យក​ទ្រព្យ​សម្បត្តិ​​បង្កក​​ទុក​របស់​រុស្ស៊ី​ដើម្បី​យក​ទៅ​ជួយ​​​អ៊ុយ​ក្រែន​។ រុស្ស៊ី​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​អឺរ៉ុប​បើ​ពួក​គេ​ហ៊ាន​ធ្វើ​ដូច្នេះ​។ រុស្ស៊ី​ថា​វិធាន​ការ​របស់​ខ្លួន​ជា​ «ការ​ឆ្លើយ​តប​ដែល​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់​»​ សម្រាប់​សហ​ភាព​អឺរ៉ុប​។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ពេល​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ជួប​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​​របស់​រុស្ស៊ី​ដែល​​សរុប​​​ជា​ប្រាក់​ស្មើ​នឹង​១៤០​ពាន់​លាន​អឺរ៉ូ ឬ​១៦៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ អឺរ៉ុប​ចង់​ប្រើ​ប្រាស់​ទ្រព្យ​ទាំង​នេះ​ធ្វើ​ជា​អ្វី​ដែល​រុស្ស៊ី​ត្រូវ​តែ​បង់​ខាត​ចំពោះ​ការ​បង្ក​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ផែន​ការ​របស់​សហ​ភាព​អឺរ៉ុប​ដែល​ចង់​ដក​យក​ទ្រព្យ​សម្បត្តិ​​បង្កក​​ទុក​របស់​រុស្ស៊ី​ដើម្បី​យក​ទៅ​ជួយ​​​អ៊ុយ​ក្រែន​។ រុស្ស៊ី​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​អឺរ៉ុប​បើ​ពួក​គេ​ហ៊ាន​ធ្វើ​ដូច្នេះ​។ រុស្ស៊ី​ថា​វិធាន​ការ​របស់​ខ្លួន​ជា​ «ការ​ឆ្លើយ​តប​ដែល​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់​»​ សម្រាប់​សហ​ភាព​អឺរ៉ុប​។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ពេល​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ជួប​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​​របស់​រុស្ស៊ី​ដែល​​សរុប​​​ជា​ប្រាក់​ស្មើ​នឹង​១៤០​ពាន់​លាន​អឺរ៉ូ ឬ​១៦៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ អឺរ៉ុប​ចង់​ប្រើ​ប្រាស់​ទ្រព្យ​ទាំង​នេះ​ធ្វើ​ជា​អ្វី​ដែល​រុស្ស៊ី​ត្រូវ​តែ​បង់​ខាត​ចំពោះ​ការ​បង្ក​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​ស្រី​ម៉ារីយ៉ា​ សាកា​រ៉ូវ៉ា (Maria Zakharova)​ ថ្លែង​ថា​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​រុស្ស៊ី​ជា​ទង្វើ​​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់​​​កិច្ច​សន្យា​អន្តរ​ជាតិ​។ ​យើង​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​ដូច​ពួក​គេ​ធ្វើ​ចំពោះ​យើង។​​ ​បើ​រុស្ស៊ី​ខាត​បង់​ប៉ុណ្ណា ពួក​គេ​ក៏​ត្រូវ​តែ​ខាត​បង់​ប៉ុណ្ណឹង​ដែរ​​។ លោក​ស្រី​យល់​ថា​អឺរ៉ុប​លែង​ជា​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​ ឬ​លុយ​កាក់​ត​ទៅ​ទៀត​ហើយ​។ ​ទោះ​ជា​មាន​សេចក្ដី​ព្រមាន​ពី​រុស្ស៊ី​យ៉ាង​នេះ​ក្ដី អធិការ​បតី​អាល្លឺម៉ង់​បញ្ជាក់​ថា​អឺរ៉ុប​មិន​ខ្លប​ខ្លាច​នឹង​ការ​ព្រមាន​ទេ​។ អឺរ៉ុប​នឹង​បន្ត​នីតិ​វិធី​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ