ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីចិនម្នាក់ ឈរលើបង្កានដៃស្ពានអាកាស បង្កការភ្ញាក់ផ្អើលនៅរាជធានីភ្នំពេញ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នារី​ជនជាតិ​ចិន​ម្នាក់ ​មិនដឹង​មាន​វិបត្តិ​អ្វី ​ឈ​រលើ​បង្កានដៃស្ពាន​អាកាស​ អោប​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ នារី​ជនជាតិ​ចិន​ម្នាក់ ​មិនដឹង​មាន​វិបត្តិ​អ្វី ​ឈ​រលើ​បង្កានដៃស្ពាន​អាកាស​ អោប​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​លើស្ពាន​អាកាស​មរតក​តេ​ជោ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ខាងលើឈ្មោះ Yang Meiqin ភេទ​ស្រី អាយុ៣១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ចល័ត (​ព្រោះ​ជា​ភ្ញៀវ​ទេសចរណ៍​) ។

តាម​ប្រភព​ព័​ត៌មាន​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ឃើញ​ស្ត្រី​ខាងលើ មិនដឹង​មាន​បញ្ហា​អ្វី​នោះ​ទេ បាន​ឡើង​ទៅ​ឈរ​លើ​បង្កាន់ដៃស្ពាន រួច​អោប​បង្គោល​ភ្លើង ហើយ​ស្រែក​ឡូឡា ។ ភ្លាម​ៗ​ប្រជាពលរដ្ឋ​បាន​ប្រញាប់​រាយការណ៍​ជូនអាជ្ញាធរ​មូលដ្ឋាន ចុះ​មក​ទីតាំង​ខាងលើ​ផង​ដែរ ដើម្បី​ឃាត់​ស្ត្រី​ខាងលើ ទៅ​សួរនាំ ។

ពលរដ្ឋ​លើក​ឡើង​ថា បើសិនជា​ធ្លាក់​ចុះ​ក្រោម ប្រាកដជា​មិន​រស់​ទេ ព្រោះ​កម្ពស់​ស្ពាន ទីតាំង​នោះ ប្រហែលជា៣០​ម៉ែត្រ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ​បាន​នាំ​ស្ត្រី​ជនជាតិ​ខាងលើ យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ