ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំបៅ​មាត់​មិន​ជា​សះស្បើយ? សញ្ញា​គ្រោះថ្នាក់​ទាំង ៨ នៃ​ជំងឺ​មហារីក​មាត់​ធ្មេញ​ដែល​អ្នក​គួរ​ប្រយ័ត្ន!

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺ​មហារីក​មាត់​ធ្មេញ​គឺជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​វា​អាច​មាន​ទីតាំង​រីក​រាលដាល​ពេញ​ប្រអប់មាត់។ យោងតាម​ការ​ចុះផ្សាយ​របស់ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​កើតឡើង​ពី​ដុំ​កោសិកា​មហារីក​ដែល​រីក​រាលដាល​នៅក្នុង​ប្រអប់មាត់​ដោយផ្ទាល់ ​ឬ​ក៏​រីករាលដាល​ពី​កន្លែង​ផ្សេង​ទៀត​។ ប្រភេទ​មហារីក​ដែល​កើត​លើ​មាត់​ធ្មេញ​ភាគច្រើន​បំផុត (ប្រហែល…

រាជធានីភ្នំពេញ៖ ជំងឺ​មហារីក​មាត់​ធ្មេញ​គឺជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​វា​អាច​មាន​ទីតាំង​រីក​រាលដាល​ពេញ​ប្រអប់មាត់។

យោងតាម​ការ​ចុះផ្សាយ​របស់ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​កើតឡើង​ពី​ដុំ​កោសិកា​មហារីក​ដែល​រីក​រាលដាល​នៅក្នុង​ប្រអប់មាត់​ដោយផ្ទាល់ ​ឬ​ក៏​រីករាលដាល​ពី​កន្លែង​ផ្សេង​ទៀត​។

ប្រភេទ​មហារីក​ដែល​កើត​លើ​មាត់​ធ្មេញ​ភាគច្រើន​បំផុត (ប្រហែល ៩០%) គឺ​ជា​ប្រភេទ Squamous Cell Carcinomas ហើយ​ទីតាំង​ដែល​កើតមាន​ញឹកញាប់​រួមមាន៖ លើ​អណ្តាត, តំបន់​ស្ថិត​ក្រោម​អណ្តាត, តំបន់​សាច់​ថ្ពាល់, លើ​អញ្ចាញ និង​លើ​ក្រអូមមាត់។

ដើម្បី​អាច​ព្យាបាល​ទាន់ពេល សូម​តាមដាន​រោគសញ្ញា​សំខាន់ៗ​ទាំង​នេះរួមមាន៖

  • ដំបូង៖ បន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហម
  • ដំណាក់កាលបន្តបន្ទាប់ៈ
    • ឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន
    • ជាដំបៅក្នុងមាត់ ដែលមិនជា ហើយមានសភាពឈឺចាប់
    • ងាយក្នុងការហូរឈាម ហើយដុំសាច់អាចឡើងរឹង
    • ចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់
    • ឈឺក្នុងត្រចៀក ក្បាល
    • ហាមាត់មិនរួច ស្ទះផ្លូវដង្ហើម
    • ពិបាកញ៉ាំ ស្រកទម្ងន់លឿន
    • ឡើងកូនកណ្តុរតាមតំបន់ក​

ប្រសិនបើលោកអ្នកមានបញ្ហាមាត់ធ្មេញ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញរួសរាន់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ